ក្រសួងការពារជាតិ បូកសរុបលទ្ធផលប្រចាំខែសីហា និងលើកទិសដៅអនុវត្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៣ 

ចែករំលែក៖

ភ្នំពេញ :  នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួង ការពារជាតិ នាព្រឹកថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២៣ អញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែ កញ្ញា ឆ្នាំ២០២៣ របស់ ក្រសួងការពារជាតិ ។

កិច្ចប្រជុំប្រចាំខែនេះ ធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ តំណាងស្ថាប័នចំណុះ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋាន កងទ័ពជើងគោក បញ្ជាការដ្ឋានកងទ័ពជើងទឹក  បញ្ជាការដ្ឋានកងទ័ពជើងអាកាស ។
នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំ ពាក្យក្រសួងការពារជាតិ ឱ្យដឹងថាៈ ក្នុងខែសីហា ឆ្នាំ២០២៣ កងយោធពលខេមរភូមិន្ទ(ខ.ភ.ម)យកចិត្តទុកដាក់អនុវត្តភារកិច្ចជាក់ស្ដែង ចំពោះមុខដោយសម្រេចនូវសមិទ្ធផលការងារធំៗដូចខាងក្រោម:
– សភាពការណ៍តាមតំបន់ព្រំដែនស្ងប់ស្ងាត់ ពុំមានអ្វីធំដុំគួរឲ្យកត់សម្គាល់(ខ.ភ.ម)បន្តយកចិត្តទុកដាក់ពង្រឹងកិច្ចការការពារជាតិលើគ្រប់វិស័យ នៅតាមតំបន់ព្រំដែនគោក សមុទ្រ ធ្វើល្បាតជាប្រចាំក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួន ។ ចំណែកសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងប្រទេសមានភាពល្អប្រសើរ ។ ជាក់ស្ដែងករណីបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិម កើតឡើងចំនួន ៣០០ លើក (ខ.ភ. ម)ម្ចាស់ការបង្ក្រាបបានចំនួន១៦០លើក ។
– ក្រៅពីនេះ(ខ.ភ.ម)បន្តយកចិត្តទុកដាក់អនុវត្តការងារហ្វឹក ហ្វឺន ការងារអប់រំចិត្តសាស្ត្រ នយោបាយ សតិអារម្មណ៍កងទ័ព ការងារកសាង និងជួសជុលបណ្តាញ ការងារបោស  សំអាតគ្រាប់មីន ការងារបញ្ជូនកងកម្លាំង និងបំពេញបេសក កម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ការងារប្រវត្តិសាស្ត្រយោធា ការគ្រប់គ្រងនិងអភិវឌ្ឍន៍ វិមានឈ្នះ ឈ្នះ ព្រមទាំងការងារមួយចំនួនទៀត ដោយសម្រេចបាននូវលទ្ធផលល្អ ។
ក្នុងនោះ នាយឧត្តមសេនីយ៍ នាង ផាត ដាក់ចេញនូវទិសដៅមួយចំនួនសម្រាប់អនុវត្តក្នុងក្រសួងការពារជាតិ និងកងឯក ភាពក្រោមចំណុះក្នុងខែ កញ្ញានេះ ជំរុញឱ្យបន្តកសាងពង្រឹងកិច្ចការពារជាតិគ្រប់វិស័យ តាមតំបន់ព្រំដែន និងចូលរួមទប់ ស្កាត់បង្ការ បង្ក្រាប សកម្មភាពបទល្មើសគ្រប់ប្រភេទ រួមទាំងបន្តអនុវត្តតាមផែនការនានាដែលដាក់ចេញ ។
នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការប្រចាំការ បញ្ជាក់បន្ថែមទៀតថាៈ អំពីយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ផ្តោតសំខាន់ថ្មីមួយចំណុចទៀត បន្ថែមលើយុទ្ធ សាស្ត្រចតុកោណ កាលពីអាណត្តិមុន ក្នុងនោះមាន មនុស្ស -ផ្លូវ-ទឹក- ភ្លើង និងបច្ចេកវិទ្យា នូវយុទ្ធសាស្ត្របញ្ចកោណសម្រាប់វិស័យការពារជាតិ ។
នាយឧត្តមសេនីយ៍ រំឮកអំពីស្នាដៃមិនអាចគណនាបានរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងការដឹកនាំ(ខ.ភ.ម)ជា ច្រើនអាណត្តិកន្លងទៅ និងចង់ចាំជានិច្ចនូវវីរភាពរបស់សម្តេចសម្រាប់វិស័យការពារជាតិ នាំមកនូវការរីកចម្រើនរហូតដល់ ពេលនេះ ។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ លើកឡើងផងដែរអំពីសភាពការណ៍នយោបាយតំបន់ និងពិភពលោក ដែលកម្ពុជាបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ។ នាយឧត្តមសេនីយ៍ ជំរុញឱ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ និងស្ថាប័នចំណុះទាំង អស់ខិតខំបំពេញភារកិច្ច និងគាំទ្រចំពោះការដឹកនាំរបស់ នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ ធ្វើយ៉ាងណា ថែរក្សាមរតក និងអភិវឌ្ឍវិស័យយោធាកម្ពុជា ឲ្យកាន់តែរីកចម្រើនខ្លាំងក្លាទ្វឡើងថែម ទៀតផងដែរ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print