ឱ្យតែពួកគេលក់ក្នុងតម្លៃទាបៗ ឥណ្ឌាមិនរើសប្រទេសក្នុងការទិញប្រេងឡើយ

ចែករំលែក៖

ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣ នៅថ្ងៃពុធនេះ រដ្ឋមន្រ្តីប្រេងនៃប្រទេសឥណ្ឌា បាននិយាយថា ប្រទេសអាស៉ីខាងត្បូងមួយនេះ នឹងទិញប្រេងពីប្រភពនានា ដែលលក់វាក្នុងតម្លៃទាបបំផុត តាមតែអាចទៅរួច។

រដ្ឋមន្រ្តីប្រេងឥណ្ឌា លោក ហាឌីប ស៉ីញ ពូរី (Hardeep Singh Puri) បានលើកឡើងយ៉ាងដូច្នេះថា «យើងមានជំហរច្បាស់លាស់ណាស់ គឺយើងនឹងទិញប្រេងពីគ្រប់ទីកន្លែងដែលយើងអាចទិញបាន ដរាបណាប្រេងទាំងនោះមកដល់កំពង់ផែយើង ក្នុងតម្លៃទាបបំផុតតាមតែអាចទៅរួច»។ ឥណ្ឌាគឺជាប្រទេសធំជាងគេលំដាប់ទី៣ នៅលើពិភពលោក ខាងនាំចូលនិងប្រើប្រាស់ប្រេង ដោយជាង៨០ភាគរយនៃប្រេងរបស់ប្រទេសឥណ្ឌា គឺបានមកពីក្រៅប្រទេស។
ឥណ្ឌាបាននិងកំពុងទិញប្រេងឆៅពីប្រទេសរុស្ស៉ី ដែលឥឡូវបានក្លាយជាអ្នកផ្គត់ផ្គង់ប្រេងធំជាងគេរបស់ឥណ្ឌា។ ប្រេងទាំងនោះ ត្រូវបានលក់ឱ្យមកឥណ្ឌា ក្រោមការបញ្ចុះតម្លៃ ចាប់តាំងតែពីក្រុមប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មទៅលើទីក្រុងមូស្គូ សម្រាប់ការបង្កសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន ដែលផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២៕

...

រូប​ថត​: m.cafef.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print