ភ្នំពេញ ៖ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ដោយ យុវជនម្នាក់ជិះម៉ូតូដួលទៅប៉ះរថយន្តស៊េរីទំនើប ម៉ាក ឡិចស៊ីស KURU 570 ដែលបង្កជាហិង្សា ដោយស្រ្តីជាម្ចាស់រថយន្ត ហើយក៏ជាម្ចាស់ មន្ទីសម្រាកព្យាបាល និង សម្ភាព ឥន្ទ្រទេវី១ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ស្អែកនេះ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានឲ្យភាគីទាំងសងខាង ចូលខ្លួនមកដោះស្រាយនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីដោះស្រាយតាមនីតិវិធី ។
លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌស្សីកែវ បានបញ្ជាក់ថា លោកឲ្យភាគី ទាំងសងខាងធ្វើការដោះស្រាយសម្របសម្រួលគ្នា បើសិនភាគីទាំងសងខាង សម្របសម្រួលគ្នាដោយភាគីណាមួយទទួលនូវសំណង ហើយបើភាគីទាំងសងខាងមិនមានការសម្របសម្រួលគ្នានោះទេ កម្លាំងសមត្ថកិច្ចនឹងធ្វើទៅនីតិវិធី បញ្ជូនសុំណុំរឿងទៅកាន់តុលាការ។
សូមរំលឹកថា មួយព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ តាមបណ្តាញទំនាក់ទំនងសង្គម Facebook គេហទំព័រ អនឡាញ ប្រព័ន្ធផ្សព្វផ្សាយ បានបង្ហោះព្រោងព្រាត ករណីស្ត្រីម្នាក់ ទះកំផ្លៀងយុវជនបង្កហេតុបើកបរ បុកប៉ះរថយន្តរបស់គាត់ត្រឹមបន្តិចបន្តួចសោះនោះ ទារលុយ ៥០០ដុល្លារ គេយល់ព្រមសងអោយហើយ នៅតែមានចេតនាប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ទះកំផ្លៀងយុវជននោះដល់ ៥ដៃ។
ចាំមើលថា នីតិវិធី នៃការដោះស្រាយ បញ្ជប់ត្រឹមអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ឬ ឈានដល់ដំណាក់កាល តុលាការឬក៏យ៉ាងណា ៕ ដោយ៖ រ៉ារ៉ា