ពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការងារ ជូនបុគ្គលិកអប់រំ យុវជន និងកីឡាខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការងារ ជូនមន្ត្រីរាជការ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ចំនួន ៦៤០ នាក់។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់មន្រ្តីអប់រំទូទាំងខេត្តសៀមរាបទាំងមូល គ្រប់លំដាប់ថ្នាក់ ក្នុងការរួមចំណែកអនុវត្តកំណែទម្រង់វិស័យអប់រំទាំងបួនដំណាក់កាល ធ្វើឱ្យសម្រេចបាននូវសមិទ្ធផល ធំៗជាច្រើន។

 សូមជម្រាបថា សមិទ្ធផលក្នុងរយៈពេល១០ឆ្នាំនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ក៏ដូចជាកម្មវិធីកំណែទម្រង់វិស័យអប់រំបួនដំណាក់កាលគឺ៖

 • ដំណាក់កាលទី១ កំណែទម្រង់ថ្នាក់ជាតិមាន ៨ ចំណុច នៅឆ្នាំ២០១៤ 

 • ដំណាក់កាលទី២ កំណែទម្រង់កម្រិតសាលារៀនមាន ១៥ ចំណុច ពីឆ្នាំ២០១៥  ដល់ឆ្នាំ២០១៨

 • ដំណាក់កាលទី៣ កំណែទម្រង់ការកសាងប្រព័ន្ធនិងអភិវឌ្ឍធនធានមនុស្ស ឈរលើសសរស្តម្ភ៥ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ 

 • ដំណាក់កាលទី៤ កំណែទម្រង់ការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បរិវត្តកម្មសេដ្ឋកិច្ចឌីជីថល ចាប់ពីឆ្នាំ២០២២ ព្រមទាំងវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រសួងអប់រំ យុវជន និងកីឡា និងអ្នកពាក់ព័ន្ធបានរួមគ្នាសម្រេចកិច្ចការធំៗគួរឱ្យកត់សម្គាល់ដូចជា៖ ការបង្កើនការចូលរៀនប្រកបដោយសមធម៌នៅគ្រប់ភូមិសិក្សា ជាពិសេសការអប់រំមូលដ្ឋានរយៈពេល៩ឆ្នាំ តាមរយៈការបង្កលក្ខណៈសម្បត្ដិអនុគ្រោះឱ្យកូនចៅប្រជាជនដែលជួបការលំបាកមានលទ្ធភាពចូលរៀន និងរៀនបន្ត ការពង្រឹងអភិបាលកិច្ចនៅតាមគ្រឹះស្ថានសិក្សា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការបង្កើនអាហារូបករណ៍សម្រាប់សិស្ស និងនិស្សិតមកពីគ្រួសារកី្រក្រ។ ក្រសួងបានសម្រួចវិធានការលើកកម្ពស់គុណភាព និងភាពឆ្លើយតបរបស់សេវាអប់រំ តាមរយៈការលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន និងការលើកទឹកចិត្ត ព្រមទាំងបង្កើនស្វ័យភាព គណនេយ្យភាព និងភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេវាអប់រំគ្រប់លំដាប់ថ្នាក់៕ 

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print