លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ

ចែករំលែក៖

ភ្នំពេញ៖​ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមជម្រាបថា​ ការចុះជួប​សំណោះសំណាលនេះចាត់ទុកជាលើកទី២ ដែលលោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មាននីតិកាលទី៧ បន្ទាប់ពីលោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការីនី និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨,០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១៣ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, ថ្ងៃអង្គារ ទី២៩ សីហា ២០២៣ ដែលជាលើកដំបូង ។

លោកបណ្ឌិតធ្លាប់មានប្រសាសន៍ថា , “យើងយកបេះដូងប្រជាពលរដ្ឋមិនមែនដោយការសម្ដែងនោះទ យើងយកបេះដូងប្រជាពលរដ្ឋ មិនមែនដោយសារការនិយាយនៅលើនោះតែមួយទេ តែយើងយកបេះដូងប្រជាពលរដ្ឋ គឺអាស្រ័យលើលទ្ធផលនៅលើដី អ៊ីចឹងសូមបណ្តាក្រសួងស្ថាប័នអាជ្ញាធរទាំងអស់របស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិនេះ ចូលរួមនៅក្នុងការអនុវត្តន៍កម្មវិធីនយោបាយ បម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ដើម្បីអរគុណប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជាដឹកនាំតទៅទៀត”៕

...

ដោយ៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print