ក្មេងទំនើង២ក្រុមជិត១០នាក់បើកឆាកប្រយុទ្ធគ្នាបង្កអសន្តិសុខលើផ្លូវសាធារណៈនៅក្រុងសិរីសោភ័ណ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ក្មេងទំនើង២ក្រុមជិត១០នាក់បើកឆាកប្រយុទ្ធគ្នាមួយក្រុមគេថាជាក្រុមការរ៉េមកី និងមួយក្រុមទៀតជាក្មេងអូរអំបិលដេញវ៉ៃនិងគប់គ្នាលើផ្លូវបង្កអសន្តិសុខសណ្ថាប់ធ្នាប់ ធ្វើឲ្យខូចខាតម៉ូតូ១គ្រឿងនៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នៅតាមបណ្ដោយផ្លូវជាតិលេខ៥ស្ថិតភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
ពលរដ្ឋឃើញហេតុការបានប្រាប់ថា មុនពេលដែលក្រុមក្មេងស្ទាវទំនើង២ក្រុមមានគ្នាជិត១០នាក់បានបើកឆាកប្រយុទ្ធគ្នានេះឃើញមាន១ក្រុមមកពីទិសខាងលិច និង១ក្រុមទៀតមកពីទិសខាងកើតដល់ចំណុចមុខសាលារៀនគោរដ្ឋានលើផ្លូវជាតិលេខ៥បានដេញកាប់ចាក់និងគប់គ្នារយៈពេលជិត១០នាទីហើយកាប់និងគប់ទៅលើម៉ូតូ១គ្រឿងបណ្តាលខូចខាតខ្ទេច។
ពលរដ្ឋបានបញ្ជាក់ថា ក្រោយពីក្មេងទំនើងបើកឆាកប្រយុទ្ធគ្នានោះប្រជាពលរដ្ឋស្រែកបង្អើលថាមានប៉ូលីសមកហើយទើបបាននាំគ្នាជិះម៉ូតូគេចអស់បន្សល់ទុកម៉ូតូដែលខូចខាតចំនួន១គ្រឿងម៉ាក់ហុងដាឌ្រីមនិងម្ចាស់រត់គេចខ្លួនតែសំណាងល្អមិនមានរងរបួស។
ពលរដ្ឋបានបញ្ជាក់ថា ក្មេងទំនើង២ក្រុមដែលមានគ្នាជិត១០នាក់ដែលដេញកាប់ចាក់គ្នានេះគេបានស្គាល់១ក្រុមជាក្មេងទំនើងនៅសង្កាត់អូរអំបិល និង១ក្រុមទៀតជាក្រុមការ៉េមកីដែលកំពុងគេចខ្លួនហើយប្រជាពលរដ្ឋបានការព្រួយបារម្ភ និងអសន្តិសុខក្នុងមូលដ្ឋានចំពោះក្មេងទំនើងដេញកាប់ចាក់គ្នាយ៉ាងអាណាធិតេយ្យ។
មន្ត្រីជំនាញការិយាល័យផ្នែកព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តបានប្រាប់ថា ក្មេងទំនើង២ក្រុមដែលដេញកាប់ចាក់ និងគប់គ្នានេះកម្លាំងជំនាញកំពុងកំណត់មុខសញ្ញាបានហើយដែលស្គាល់១ក្រុមជាក្រុមការ៉េមកី និង១ក្រុមទៀតនៅសង្កាត់អូរអំបិល ចំណែកជនរងគ្រោះដែលខូចខាតម៉ូតូកំពុងនាំទៅសាកសួរហើយឈានទៅរកចាប់ខ្លួនក្មេងទំនើងទាំង២ក្រុមនេះអនុវត្តន៍តាមនីតិវិធីច្បាប់៕ដោយ៖វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print