លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាឲ្យត្រៀមរថយន្តក្រុងសម្រាប់ដឹកពលរដ្ឋទៅស្រុកក្នុងពេលភ្ជុំបិណ្ឌខាងមុខ

ចែករំលែក៖

ខេត្តកណ្ដាល៖ នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាឲ្យត្រៀមរថយន្តក្រុងសម្រាប់ដឹកពលរដ្ឋទៅស្រុកក្នុងពេលភ្ជុំបិណ្ឌខាងមុខ។

ការបញ្ជាក់នេះគឺធ្វើឡើងក្នុងពេលដែលលោកជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាលព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ។

លោកបណ្ឌិតមានប្រសាសន៍ថា : រាល់ចំណាយឲ្យតែទៅដល់ដៃប្រជាពលរដ្ឋគឺមិនត្រូវស្ដាយនោះទេ។

ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនិងប្រារព្ធឡើងនៅថ្ងៃទី១៣ ១៤ និង១៥ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។

លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដរាបណាបងប្អូនប្រជាពលរដ្ឋនៅតែជឿជាក់គណបក្សប្រជាជនកម្ពុជា គាំទ្រឱ្យដឹកនាំរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជាប្ដេជ្ញាបម្រើពលរដ្ឋ បង្កើតការងារ និងបង្កើនជីវភាពរស់នៅជូនប្រជាពលរដ្ឋជានិច្ច។

លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ណែនាំលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង ដើម្បីដឹកបងប្អូនកម្មករ កម្មការិនីទៅលេងស្រុកកំណើត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ ដោយឥតគិតថ្លៃ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print