ភ្នំពេញ : នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ដូចខាងក្រោម :
១- រាជរដ្ឋាភិបាលដោះស្រាយតែបញ្ហាស្របតាមច្បាប់ទេ = ចំពោះបញ្ហាដែលទាមទារមិនត្រឹមត្រូវតាមច្បាប់ហើយនិយាយមិនស្តាប់មិនអាចដោះស្រាយបានទេ?
២- វិវាទការងារត្រូវដោះស្រាយតាមច្បាប់ស្តីពីការងារក្រោមការសម្របសម្រួលពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ = មិនមែនដោះស្រាយតាមការទាមទាររបស់ភាគីទេ?
៣- បាតុភាពអសកម្មដែលកើតឡើងនៅប្រទេសដទៃសុទ្ធតែត្រូវក្រុមឧទ្ទាមក្រៅច្បាប់ចោទមកលើគណបក្សប្រជាជនកម្ពុជា = ដូចជាបាតុភាពហឹង្សាលើរាងកាយ គ្រោះថ្នាក់ចរាចរណ៍ការទាស់ទែងគ្នា ។ល។
៤- ប្រទេសអាមេរិកជាប្រទេសអ្នកមានតែមិនមែនប្រជាជនដែលរស់នៅអាមេរិកសុទ្ធតែមានទេ = ម្នាក់ៗខិតខំធ្វើការរកពេលដេកពួនមិនបានទេ ហើយជំពាក់បំណុលគេរុំកោះ។
៥- គ្មាននរណាបង្អត់បាយបាតុករនៅណាហ្គាវើលទេ = គឺកម្មករជាបាតុករណាហ្គាវើលប្រើសិទ្ធិសេរីភាពអត់បាយដោយខ្លួនឯង?
៦- ឯកឧត្តម ហេង សួរ ពិតជាធ្វើការឲ្យរាជរដ្ឋាភិបាលកម្ពុជាមែនហើយ = ដោះស្រាយបញ្ហាផ្អែកលើគោលការណ៍ច្បាប់មិនទោរទន់ទៅតាមការទាមទាររបស់សហជីពលំអៀងទេ។
៧- បើដឹងថាមានមនុស្សដល់សែននាក់ចាញ់បោកតាមអ៊ិនទែរណែត = គួរតែជួយរកវិធីជួយដោះស្រាយ មិនគួរបានតែស្រែកទេ?
៨- បញ្ហាសំខាន់មិនមែនចេះតែចោទជាបញ្ហាទេ = បញ្ហាសំខាន់ត្រូវជួយរួមនិងជួយរកមធ្យោបាយដោះស្រាយ។
៩- ការប្រើប្រាស់ហ្វេសប៊ុកឬមិនប្រើជាសិទ្ធិរបស់ពលរដ្ឋ = ការនិយាយក៏ជាសិទ្ធិពលរដ្ឋដែរ?
១០- អ្នកណាមកធ្វើជារដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីៈក៏នៅតែអនុវត្តតាមច្បាប់ស្តីពីការងារដែរ = មិនសម្រេចអីតាមការទាមទាររបស់សហជីពណាមួយទេ ៕