វេលប៉ះបែលហ្ស៊ិកប្រជែងកៅអីវគ្គ៤ក្រុមចុងក្រោយនៅយូរ៉ូ ២០១៦

ចែករំលែក៖

1Bale-Bellars

ការប្រកួតបាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុប (យូរ៉ូ២០១៦)ដែលបារាំងធ្វើជាម្ចាស់ផ្ទះ បានឈានដល់វគ្គ៨ក្រុមចុងក្រោយហើយ សម្រាប់រាត្រីថ្ងៃនេះមានការប្រកួតរវាង ក្រុមជម្រើសជាតិវេលប៉ះជាមួយក្រុមបែល ហ្ស៊ិកនៅម៉ោង២រំលងអធ្រាត្រឈានចូល ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ ម៉ោងនៅ កម្ពុជា ។

ក្រុមជម្រើសជាតិវេលបានបំបាក់ក្រុម ខ្លាំងអៀរឡង់ខាងជើង១-០កាលពីប្រកួត វគ្គ១៦ក្រុង ។ ចំណែកក្រុមជម្រើសជាតិ បែលហ្ស៊ិកបានយកឈ្នះក្រុមខ្លាំងហុងគ្រី ក្នុងលទ្ធផល ៤-០ ដែលជាគ្រាប់បាល់ ច្រើនជាងគេក្នុងរដូវកាលយូរ៉ូ២០១៦នេះ ពោលគឺគ្រាប់បាល់ច្រើនជាងគេក្នុងការ ឈ្នះគូប្រកួត ។

តើក្រុមវេល ឬបែលហ្ស៊ិក ជាអ្នកមានកៅអីឡើងវគ្គ១/២ផ្តាច់ព្រ័ត្រ?
គួរបញ្ជាក់ថា សម្រាប់យូរ៉ូ២០១៦នេះ ក្រុមវេលបានបំបែកកំណត់ត្រាឡើងទៅ កាន់វគ្គ៨ក្រុមចុងក្រោយដែលជាប្រវត្តិ សាស្រ្តរបស់ប្រទេសវេលមិនដែលបាន ឡើងមកដល់វគ្គរយៈពេលជាង៥០ឆ្នាំ កន្លងមក។

ខាងក្រោមនេះគឺជាប្រវត្តិប្រកួត និង ប្រវត្តិជួបគ្នាសម្រាប់ក្រុមទាំង៦នេះ៖

Wales Vs Belgium
Wales ៥ប្រកួតចុងក្រោយគឺ ៣-0-2។ ៣ប្រកួតចុងក្រោយចាញ់ England ២-១(យូរ៉ូ២០១៦) ឈ្នះ Russia ៣-០ (យូរ៉ូ២០១៦) និងឈ្នះ N.Ireland ១-០ (យូរ៉ូ២០១៦)។
អ្នកចាំទី ៖Wayne Hennessey (Crystal Palace), Daniel Ward (Liverpool), Owain Fon Williams (Inverness Caledonian Thistle)។
ខ្សែការពារ៖Ashley Williams (Swansea City), James Chester (West Bromwich Albion), Ben Davies (Tottenham Hotspur), James Collins (West Ham United), Chris Gunter (Reading), Neil Taylor (Swansea City), Jazz Richards (Fulham) ។
ខ្សែបម្រើ៖ Joe Ledley (Crystal Palace), Joe Allen (Liverpool), David Vaughan (Nottingham Forest), Jonathan Williams (Crystal Palace), David Edwards (Wolverhampton Wanderers), George Williams (Fulham), Aaron Ramsey (Arsenal), Andy King (Leicester City)។
ខ្សែប្រយុទ្ធ៖Gareth Bale (Real Madrid), David Cotterill (Birmingham City), Hal Robson-Kanu (Reading), Simon Church (MK Dons), Sam Vokes (Burnley)។
Belgium ៥ប្រកួតចុងក្រោយគឺ ៤-០-១។ ៣ប្រកួតចុងក្រោយឈ្នះ Re.Ireland ៣-០(យូរ៉ូ២០១៦) ឈ្នះ Sweden ១-០ (យូរ៉ូ២០១៦) និងឈ្នះ Hungary ៤-០ (យូរ៉ូ២០១៦)។
អ្នកចាំទី ៖Thibaut Courtois (Chelsea), Jean-Francois Gillet (Mechelen), Simon Mignolet (Liverpool)។
ខ្សែការពារ៖Toby Alderweireld (Tottenham), Jason Denayer (Galatasaray), Bjorn Engels (Club Bruges), Christian Kabasele (Genk), Jordan Lukaku (Oostende), Thomas Meunier (Club Bruges), Thomas Vermaelen (Barcelona), Jan Vertonghen (Tottenham), Laurent Ciman (Montreal)។
ខ្សែបម្រើ៖Marouane Fellaini (Manchester United), Radja Nainggolan (Roma), Axel Witsel (Zenit St Petersburg), Kevin De Bruyne (Manchester City), Eden Hazard (Chelsea) ។
ខ្សែប្រយុទ្ធ៖ Moussa Dembele (Tottenham), Michy Batshuayi (Marseille), Christian Benteke (Liverpool), Yannick Carrasco (Atletico Madrid), Romelu Lukaku (Everton), Dries Mertens (Napoli), Divock Origi (Liverpool)។

ប្រវត្តិជួបគ្នា៧ប្រកួតសម្រាប់គូនេះ
13/06/15Wales 1 – 0 Belgium
17/11/14Belgium 0 – 0 Wales
16/10/13Belgium 1 – 1 Wales
08/09/12Wales 0 – 2 Belgium
12/10/97Belgium 3 – 2 Wales
29/03/97Wales 1 – 2 Belgium
01/04/93Wales 2 – 0 Belgium
ទស្សនៈWDW:Wales 1 – 1 Belgium
ទស្សនៈPD:Wales 0 – 1 Belgium
ទស្សនៈAsianB: Belgium អាចឈ្នះ​

WalesvBelgiumEUROq-f

ដោយ៖ ណារាជ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print