ក្មេងទំនើង ជិះម៉ូតូបង្កហិង្សាតាមផ្លូវសាធារណ:ត្រូវកម្លាំងនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនយុវជនម្នាក់ក្នុងចំណោមបក្ខពួក ០៦ នាក់នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២៣ លើដងផ្លូវសាធារណៈនៅទីប្រជុំជន ។
លោកវរសេនីយ៍ឯក ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវនិងឃាត់បានជនសង្ស័យម្នាក់ឈ្មោះ សួរ គឹមសៀន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមទឹកថ្លា សង្កាត់ទឹកថ្លា។
គួរបញ្ជាក់ថា នៅថ្ងៃទី៣១.០៨.២០២៣នៅ វេលាម៉ោង១៦នឹង៤០នាទី មានករណីហឹង្សាចេតនាមួយ បង្កឡើងដោយមានក្មេងស្ទាវចំនួន០២ក្រុម មានគ្នាប្រហែល ២០នាក់ ម៉ូតូប្រហែល 10គ្រឿង (កំណត់អត្តសញ្ញាណមិនទាន់បាន) បានធ្វើសកម្មភាពជិះម៉ូតូដេញគប់គ្នាទៅវិញទៅមក ប្រដាប់ដោយដុំថ្ម និងមួកសុវត្តិភាព នៅចំណុចមុខសាលារៀនគោរដ្ឋាន ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បន្ទាប់ពីធ្វើសកម្មភាពរួចក៏បាននាំគ្នាជិះម៉ូតូរត់គេចពីកន្លែងកើតហេតុអស់ទៅ។
នៅចំពោះមុខសមត្ថកិច្ចសួរនាំ ឈ្មោះ សួរ គឹមសៀន បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពនៅចំនុចកើតហេតុទីនោះពិតមែន ចំណែកបក្សពួករបស់គេ មានគ្នា៦នាក់កំពុងរត់គេចខ្លួន។ ឈ្មោះ ហេង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិគាប សង្កាត់ទឹកថ្លា (ជាអ្នកយកមួកសុវត្ថិភាពគប់ទៅលើក្រុមម្ខាងទៀត)។ និងក្រុមម្ខាងទៀតកំពុងគេចខ្លួនផងដែរ។
បច្ចុប្បន្នកម្លាំងនគរបាលផែនព្រហ្មទណ្ឌ បានកំពុងបន្តការស្រាវជ្រាវស្វែងរកពួកជនសង្ស័យដែលកំពុងរត់គេចខ្លួន។រីឯជនសង្ស័យឈ្មោះ សួរ គឹមសៀន កម្លាំងនគរបាលការិយាល័យកម្រិតស្រាលកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕ដោយ៖ វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print