អគ្គនាយកអគ្គិសនីកម្ពុជាថ្មី ! ប្ដេជ្ញាទប់តម្លៃមិនឲ្យឡើង និងខិតខំពង្រីកថាមពលអគ្គីសនី

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមុិញ លោក ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជា បានប្ដេជ្ញាទប់មិនឲ្យតម្លៃអគ្គិសនី មានការ ឡើងថ្លៃ ទោះក្នុងកាលៈទេសៈណាក៏ដោយ និងខិតខំពង្រីកបន្ថែមទៀត នូវ ថាមពល អគ្គិសនី នៅកម្ពុជា ដើម្បីពលរដ្ឋមានភ្លើងប្រើប្រាស់គ្រប់គ្រាន់ និងឆ្ពោះទៅមានលទ្ធភាព អាចផលិតបាន រហូតនាំចេញទៅខាងក្រៅ ទៀត។

ក្នុងឱកាសទើបទទួលបានតំណែងជាអគ្គនាយកអគ្គិសនីកម្ពុជា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ លោក ប្រាំង ជលសា បានលើកឡើងថា នឹងបន្តផែនការយុទ្ធសាស្ត្រ របស់អគ្គីសនីកម្ពុជា ដើម្បី បន្តភាពខ្លាំង ដោយបន្តពង្រីការគ្រប់គ្រងអគ្គិសនីឲ្យបានគ្រប់គ្រាន់ មានតុល្យភាព គុណភាព និរន្តរភាព ជូនប្រជាពលរដ្ឋ ។
លោកបានបន្តថា បន្តអភិវឌ្ឍន៍ប្រភពថាមពល ប្រកបដោយចីរភាព ដោយប្រើប្រាស់ជាអតិបរិមា ប្រភព អគ្គិសនីស្អាតកកើតឡើងវិញ កាត់បន្ថយការពឹងផ្អែក ប្រភព អគ្គិសនីពីក្រៅ ដោយម្ចាស់ការ មានការ ផលិតថាមពលដោយខ្លួនឯង និងឈានលទ្ធភាពនាំចេញទៅវិញ ។ លោកបានបន្ថែមថា នឹងខិតខំប្រឹងប្រែងរកយុទ្ធសាស្ត្របញ្ចុះតម្លៃអគ្គិសនី តាមគោល នយោបាយ របស់រាជរដ្ឋាភិបាល ហើយក៏ត្រូវព្យាយាមគ្រប់វិធីសាស្ត្រ និងមធ្យោបាយ ទប់ស្កាត់ ការកើនឡើងថ្លៃអគ្គិសនីដល់អ្នកប្រើប្រាស់ ទោះក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ ខណៈដែលប្រទេសផ្សេងៗ ពុំអាចទ្រទ្រងបាន ហើយបង្កើនតម្លៃអគ្គិសនី ។
ដោយឡែក លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានដាស់តឿនផងដែរ ទៅ អគ្គនាយអគ្គិសនីកម្ពុជាថ្មី ត្រូវខិតខំពង្រីកវិសាលភាព នៃការតបណ្ដាញអគ្គិសនី ដើម្បីឲ្យ ប្រជាពលរដ្ឋ បានប្រើប្រាស់គ្រប់គ្រាន់ រួមទាំងធ្វើយ៉ាងណា អនុវត្តឲ្យបានតាមគោលដៅ របស់ រាជរដ្ឋាភិបាល ធ្វើឲ្យអ្នកប្រើប្រាស់ទទួលបានផលប្រយោជន៍ និងប្រកបដោយភាពសប្បាយរីករាយ ។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានទីតាំងផលិតនូវថាមពលអគ្គិសនីជាច្រើនកន្លែង រួមទាំង កំពុងអភិវឌ្ឍន៍ បន្ថែមនៅតាមបណ្ដាខេត្តមួយចំនួន ហើយកាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតឲ្យក្រុមហ៊ុនឯកជន អនុវត្តការកសាងនូវប្រភពអគ្គិសនីថ្មីចំនួន៥ ដែលមានអនុភាព ៥២០ម៉េហ្កាវ៉ាត់ ដែលរដ្ឋអាចនឹងទទួលបានចំណូលពន្ធប្រមាណ ៣២២លានដុល្លារ ពីគម្រោង ទាំងអស់នេះ ៕

...

ប្រភព ៖ ក្រសួងព័ត៌មាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print