លោក សៅ សុខា បន្តចុះជួបសំណេះសំណាលនិងថ្លែងអំណរគុណដល់សមាជិក សមាជិកាបក្សប្រជាជនកម្ពុជាចំនួន៤ឃុំ មានចំនួនសរុប ៣៣៥០នាក់ នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង: លោក សៅ សុខា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀងនិងជា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក បាន

បន្តចុះជួបសំណេះសំណាលនិងថ្លែងអំណរគុណដល់សមាជិក សមាជិកាបក្សប្រជាជនកម្ពុជាចំនួន៤ឃុំ
នៅស្រុករមាសហែក ។

ការបន្តចុះជួបសំណេះសំណាលនិងថ្លែងអំណរគុណដល់សមាជិក សមាជិកាបក្សប្រជាជនកម្ពុជាចំនួន៤ឃុំ មានឃុំជ្រៃឃុំ ឃុំសម្បត្តិមានជ័យ ឃុំសំបួរនិងក្រសាំង ដោយមានសមាជិកចូលរួមសរុបចំនួន៣៣៥០ នាក់នាព្រឹកថ្ងៃទី២ខែកញ្ញាឆ្នាំ២០២៣។

ក្នុងឱកាសនោះក៏មានអញ្ជើញចូលរួមពីសំណាក់លោក ប្រធានអនុប្រធាន ក្រុមការងារចុះតាមបណ្ដារឃុំ  លោក ប្រធានគណបក្សស្រុកនិងអស់លោកប្រធានក្រុមការងារតាមបណ្ដារភូមិឃុំនិងសមាជិកសមាជិការផងដែរ។

លោក សៅ សុខា បានផ្ដាំផ្ញើសាកសួរសុខទុក្ខនឹងនឹករលឹកពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជាក៏ដូចជា សម្ដេចកិត្តិសង្គហបណ្ឌិតម៉ែនសំអនអនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀងដល់បងប្អូនប្រជាពលរដ្ឋសមាជិកសមាជិការបក្សដែលបានចូលរួមទាំង៤ឃុំផងដែរ។

លោក សៅ សុខា បានបន្ថែមថា សម្លេងគាំទ្រគណបក្សប្រជាជនយ៉ាងច្រើនលើសលប់បញ្ជាក់យ៉ាងច្បាស់ថាប្រជាពលរដ្ឋនៅតែគាំទ្រគណបក្សប្រជាជនស្រឡាញ់សន្តិភាពនិងស្រឡាញ់ការអភិវឌ្ឍនិង បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ សមាជិកសមាជិការបក្សនៅឃុំទាំង៦ខាង ក៏ដូចជាទូទាំងស្រុករមាសហែក ដែលបានទៅចូលរួមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នាពេលកន្លងមកនេះ ធ្វើឱ្យសម្លេងគាំទ្រគណបក្សប្រជាជនឈ្នះ លើសលប់ និងបានបន្តដឹកនាំរាជរដ្ឋាភិបាលនៅអាណត្តិទី៧ សម្រាប់អភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ទៀត។

លោក សៅ សុខា បានបន្ថែមថា នៅ ស្រុករមាសហែក មានប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតយ៉ាងច្រើនសន្ធឹកសន្ធាប់ ធ្វើឲ្យសម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជាយើង ទទួលបានជោគជ័យដ៏ត្រចះត្រចង់ក៏ដូចជា នៅទូទាំងខេត្តស្វាយរៀង ទាំងមូលផងដែរ  ហើយក៏សូមឱ្យសមាជិកសមាជិការបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា គ្រប់អាណត្តិបន្តទៀតពិសេស
ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មីដែលមាន លោក កិតិ្តទេសាភិបាលបណ្ឌិត  ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ជាមួយគ្នានេះដែរ លោក សៅ សុខា
ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសមាជិកសមាជិការបក្សទាំងអាជ្ញាធរមូលដ្ឋានកងកំលាំងមានសមត្ថកិច្ចចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចពិសេសត្រូវរួមគ្នាទប់ស្កាត់បញ្ហាគ្រឿងញៀនមិនអោយមាននៅក្នុងមូលដ្ឋានរបស់ខ្លួនជាដាច់ខាតនិងចូលរួមគោរពច្បាប់ចរាចរណ៏ទាំងអស់គ្នាព្រមទាំងបញ្ហាល្បែងស៊ីសងនិងជម្រុញដល់បងប្អូនប្រជាពលរដ្ឋធ្វើកសិកម្មបង្កបង្កើនផលដាំដំណាំនិងបន្លែចិញ្ចឹមសត្វដើម្បីដោះស្រាយជីវភាពបានធូមួយកំរិតផងដែរ។

ក្នុងឱកាសនោះ លោក ក៏បានជម្រុញដល់អាជ្ញាធរមូលដ្ឋានត្រូវបម្រើសេវា សាធារណះដល់បងប្អូនប្រជាពលរដ្ឋអោយបានឆាប់រហ័សទាន់ពេលវេលានិងមិនត្រូវកោសរូសយកថវិការពីពលរដ្ឋណាម្នាក់ឡើយ។

...

សូមបញ្ជាក់ថា សមាជិកដែលបានចូលរួមក្នុងឃុំជ្រៃធំមាន ចំនួន១២០២នាក់
ឃុំសម្បត្តិមានជ័យមានចំនួន៧៤៩នាក់
ឃុំសំបួរមានចំនួន៥៩៣នាក់និថ
ឃុំក្រសាំងចំនួន៨០៦នាក់ សរុបទាំងអស់ ចំនួន ៣៣៥០នាក់៕ដោយ៖សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print