Update ៖ អាជ្ញាធរខណ្ឌឫស្សីកែវធ្វើកិច្ចសន្យាចំពោះទីតាំងរោងចក្រផលិតទឹកកកដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវបានចុះមកអប់រំនិងឱ្យម្ចាស់ទីតាំងរោងចក្រផលិតទឹកកកធ្វើកិច្ចសន្យា ដែលបានធ្លាយឧស្ម័នបង្កឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន២៩នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីយប់មិញនេះ។

តាមការបញ្ជាក់របស់លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា ការចុះមកធ្វើកិច្ចសន្យាអប់រំណែនាំដល់ម្ចាស់ទីតាំងនោះគឺ ទី១-ត្រូវពង្រឹងបញ្ហាបច្ចេកទេសឡើងវិញ មិនឱ្យមានជាលើកទី២ឡើយ។ ទី២-ក្នុងករណីមានជាលើកទី២ ត្រូវបិទអាជីវកម្មនេះតែម្ដង ត្រូវឱ្យម្ចាស់ទីតាំងរកទីតាំងថ្មីដែលនៅដាច់ស្រយាលមិនឱ្យមាននៅក្បែរផ្ទះប្រជាពលរដ្ឋឡើយ។ ទី៣- ថ្លៃសម្រាកព្យាបាលរបស់ប្រជាពលរដ្ឋដែលរងគ្រោះត្រូវម្ចាស់ទីតាំងរោងចក្រទឹកកកជាអ្នកចេញថ្លៃព្យាបាលទាំងស្រុង។

គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ មនុស្សប្រុសស្រីចំនួន២៩នាក់ ខ្លះដួលសន្លប់ ខ្លះទៀតថប់ដង្ហើមនិងហូរទឹកភ្នែក ត្រូវបានរថយន្តសាមុយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីមានការធ្លាយចំហាយអាម៉ូញាក់ចេញពីរោងចក្រផលិតទឹកកកមួយកន្លែង ស្ថិតនៅជាប់ផ្លូវជាតិលេខ៥ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

...

បច្ចុប្បន្នចំពោះទីតាំងរោងចក្រផលិតទឹកកកនេះត្រូវបានអាជ្ញាធរខណ្ឌឫស្សីកែវបិទអាជីវកម្មបណ្ដោះអាសន្នរង់ចាំដំណោះស្រាយនៅពេលក្រោយ៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print