Update : មន្ត្រីនគរបាលយុត្តិធម៌ រងចាំជនសង្ស័យបង្កហិង្សា ដែលជាម្ចាស់ មន្ទីរសម្រាកព្យាបាល និង សម្ភព ឥន្ទ្រទេវី១ មកបំភ្លឺ ឬរុញរា ក្នុងការអនុវត្តនីតិវិធី ករណីគាត់ប្រព្រឹត្តបទល្មើសជាក់ស្តែង !

ចែករំលែក៖

ភ្នំពេញ : សមត្ថកិច្ចនគរបាលប៉ុស្តិ និងអធិការនគតបាលខណ្ឌឬស្សីកែវ ទុកពេលឲ្យ១ថ្ងៃទៀត សុំណុំរឿងនឹងបញ្ចូនទៅកាន់តុលាការ បើសិនស្ត្រីម្ចាស់រថយន្ត៥៧០ និង យុវជនជិះម៉ូតូនោះ មិនចូលខ្លួនដោះស្រាយជាមួយគ្នានោះទេ ។

សូមបញ្ជាក់ថា ៖ ឈានមកដល់ល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ រឿងរ៉ាវ យុវជនជិះម៉ូតូទៅដួលប៉ះរថយន្ត570 របស់ស្ត្រីម្នាក់ដែលជាម្ចាស់ មន្ទីរសម្រាកព្យាបាល និង សម្ភព ឥន្ទ្រទេវី១ នោះ ភាគីទាំងសងខាង មិនទាន់អង្គុយទល់មុខគ្នាដើម្បីដោះស្រាយនៅឡើយទេ។ នេះបើយោងតាមសមត្ថកិច្ចអះអាង ប្រាប់អ្នកសារព័ត៌មាន ច្រើនថ្ងៃហើយ ហាក់រុញរា ដំណើរការនីតិវិធី ក្នុងនាមមន្ត្រីនគរបាលយុត្តិធម៌។

នៅថ្ងៃនេះ លោក នាយប៉ុស្តិ៍ទួលសង្កែ១ នៃអធិការដ្ឋាននគរបាលខណ្ឌ ឬស្សីកែវបានបញ្ជាក់ថា ទុកពេលវេលាមួយថ្ងៃទៀត ឲ្យភាគីទាំងសងខាងធ្វើការចូលខ្លួនមកដោះស្រាយគ្នាទៅតាមនីតិវិធី ដោយសម្របសម្រួលគ្នា តែភាគីទាំងសងខាងមិនព្រមចូលខ្លួនឡើយ  ដូចច្នេះកម្លាំងសមត្ថកិច្ចមិនអាចពន្យាពេលបានទៀតនោះ ត្រូវតែបញ្ជូនសំណុំរឿងទៅ អធិការដ្ឋាននគរបាលខណ្ឌ ឬស្សីកែវ រួចបញ្ជូនបន្តទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី នាថ្ងៃច័ន្ទទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ។

សូមរំលឹកថា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ តាមបណ្តាញទំនាក់ទំនងសង្គម Facebook  គេហទំព័រ អនឡាញ ប្រព័ន្ធផ្សព្វផ្សាយ បានបង្ហោះព្រោងព្រាត ករណីស្ត្រីម្នាក់ ទះកំផ្លៀងយុវជនបង្កហេតុបើកបរ បុកប៉ះរថយន្តរបស់គាត់ត្រឹមបន្តិចបន្តួចសោះនោះ ទារលុយ ៥០០ដុល្លារ គេយល់ព្រមសងអោយហើយ នៅតែមានចេតនាប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ទះកំផ្លៀងយុវជននោះដល់ ៥ដៃ។

ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ដោយ យុវជនម្នាក់ជិះម៉ូតូដួលទៅប៉ះរថយន្តស៊េរីទំនើប ម៉ាក ឡិចស៊ីស KURU 570 ដែលពាក់ស្លាកលេខ កម្ពុជា CEO TGN1 របស់ស្រ្តី ម្នាក់ជាម្ចាស់ មន្ទីសម្រាកព្យាបាល និង សម្ភាព ឥន្ទ្រទេវី១ គឺរយះពេល៤ថ្ងៃមកហើយ ភាគីទាំងសងខាងមិនទាន់ចូលខ្លួនអង្គុយទាល់មុខគ្នាដើម្បីដោះស្រាយ។

តាមការលើកឡើងរបស់យុវជនដែលជិះម៉ូតូទៅដួលត្រូវពីក្រោយរថយន្ត៥៧០នោះ គាត់បានបញ្ជាក់ថា ឈានមកត្រឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ រូបគាត់បានចូលខ្លួនទៅដោះស្រាយ និង ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែទី១ គ្រប់ពេលវេលាដែល មន្ត្រីនគរបាលយុត្តិធម៏កោះហៅឲ្យ ភាគីទាំងសងខាងចូលខ្លួន ប៉ុន្តែស្ត្រីដែលជាម្ចាស់រថយន្តមិនមានវត្តមាន ឬ មិនព្រមចូលខ្លួនទៅដោះស្រាយនោះឡើយ។

ប៉ុន្តែនាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ស្ត្រីដែលជាម្ចាស់រថយន្ត បានធ្វើការបកស្រាយនៅលើបណ្តាញសង្គម ដោយនីតិយាយអំពី មូលហេតុជុំវិញរឿងរ៉ាវដែលកើតមានឡើង ថារូបគាត់ មិនបានទះកំផ្លៀងយុវជននោះទេ គ្រាន់តែជាការប្រតាយប្រតប់គ្នា ដើម្បីគេចផុតពីការប៉ះពាល់រាងកាយរូបគាត់ពីសំណាក់យុវជនរូបនោះ ដែលជិះម៉ូតូស្រវឹងមកបុកគូទឡានរបស់គាត់ ហើយចំពោះចាក់ច្រវ៉ាកម៉ូតូ គឺជាតួនាទីរបស់សន្តិសុខក្នុងការការពារទ្រព្យសម្បតិ្តឲ្យភ្ញៀវ។ ហើយចំពោះការបង្ហោញកាំមេរ៉ាសុវត្ថិភាព រាល់សកម្មភាព ប្រតាយប្រតប់គ្នានោះ រូបគាត់បានប្រគល់ជួនសមត្ថកិច្ចរួចរាល់ហើយ ។ ហើយស្ត្រីរូបគាត់បាននិយាយថា គាត់រវល់ការងាររកសុី និងចង់ឲ្យរឿងរ៉ាវនេះបញ្ជប់ឲ្យបានលឿនឆាប់រហ័ស ។ ប៉ុន្តែហេតុអីបែជាស្ត្រីជាម្ចាស់រថយន្តមិនព្រមចូលខ្លួនដោះស្រាយបែបនេះ នេះជាការបញ្ជក់ពីសមត្ថកិច្ចមូលដ្ឋាន។

ដោយភាគីទាំងសងខាងកំពុងតែប្តឹងផ្តល់គ្នា ទៅវិញទៅមក ខណៈ យុវជនដែលត្រូវម្ចាស់រថយន្តទះកំភ្លៀងនោះ បានប្តឹងទៅម្ចាស់រថយន្តពីបទ អំពើហិង្សាដោយចេតនា មានស្ថានទម្ថន់ទោស។ ចំណែកខាងម្ចាស់រថយន្តបាន បង្ហោះសារ និង ដាក់ពាក្យប្តឹងទៅកាន់យុវជននោះ បានបៀតបៀនរាងកាយ លូកលាន់រាងកាយ និង ស្រែកឡូឡា ក្នុងមន្ទីពេទ្យរបស់ខ្លួន។

តាមការបញ្ជាក់ពីយុវជនជិះម៉ូតូ បានប្រាប់ឲ្យដឹងថា រូបគាត់មិនបានស្រវឹងបើកបរ ឬ ប៉ះពាល់រាងកាយស្ត្រីជាម្ចាស់រថយន្តឡើយ នេះជាការចោទប្រកាន់ទាំងស្រុង ។ បន្ទាប់ពីថ្ងៃកើតហេតុមក គិតមកត្រឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ គឺកើតហេតុបានរយះពេល៤ថ្ងៃហើយ ដោយខាងស្ត្រីជាម្ចាស់រថយន្តមិនចូលខ្លួនទៅដោះស្រាយ ហើយឮដំណឹងថា ស្ត្រីជាម្ចាស់រថយន្តបាន ពឹងពាក់មេធាវីដើម្បីដោះស្រាយតំណាងអោយខ្លួនផងដែរ។

បើតាមការបញ្ជាក់ពី លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានបញ្ចាក់ថា សុំណុំរឿងបញ្ជូនទៅកាន់តុលាការថ្ងៃច័ន្ទទី៤ខែកញ្ញា នេះ បើភាគីមិនចូលខ្លួនអង្គុយតុទល់មុខគ្នា ដោះស្រាយបែបនេះ សមត្ថកិច្ចមិនអាចចាំយូតបានទេ មានរឿងរ៉ាវ ឬ រឿងក្តីជាច្រើនទៀតសម្រាប់ដោះស្រាយជួនពលរដ្ឋដើម្បីសុខសុវត្តិភាពភូមិឃុំ ក្នុងមូលដ្ឋានរបស់ខ្លួន ។

សូមរំលឹកថា ; យុវជនបង្កហេតុដោយករណីគ្រោះថ្នាក់ចរាចរណ៍ ស្ត្រីជាម្ចាស់គ្លីនិក មានសិទ្ធិទាមទារសំណងរដ្ឋប្បវេណី ទៅតាមទំហំនៃការខូចខាត ប៉ះពាល់ ហើយក៏មិនមែនជារឿងព្រហ្មទណ្ឌនោះឡើយ។ ដោយឡែក ស្ត្រីជាម្ចាស់រថយន្ត និងជាម្ចាស់ជាម្ចាស់ គ្លីនិក ដែលបានប្រើអំពើហិង្សាទះកំផ្លៀង ម្ចាស់ម៉ូតូ ចំនួន៥ដៃ នេះជាបទល្មើសព្រហ្មទណ្ឌ

ប្រព្រឹត្តជាក់ស្ដែង ព្រមទាំង មានចេតនាបំបាត់វត្ថុតាង យកម៉ូតូបង្កហេតុ ចាក់សោទុកមុខគ្លីនិករបស់ខ្លួន មានន័យថា, គាត់បំពានច្បាប់ទាំងស្រុង ដើរតួជាមន្ត្រីនគរបាលចរាចរណ៍ផង , ជាមន្ត្រីនគរបាលយុត្តិធម៌ផង  , ជាតំណាងអយ្យការផង , និងបង្កើតអង្គហេតុថ្មី ក្នុងចេតនាភូតកុហកសមត្ថកិច្ច ដើម្បីដាក់បន្ទុកមកលើជនរងគ្រោះ ដែលខ្លួនបានប្រព្រឹត្តបទល្មើសទៅលើគេ ។

ពាក់ព័ន្ធនឹងបទល្មើសដែលស្ត្រីម្ចាស់គ្លីនិកប្រព្រឹត្ត មន្ត្រីនគរបាលយុត្តិធម៌ អាចចាប់ថ្នាក់បទល្មើសបាន គឺមានតម្រុយភាព ជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង មន្ត្រីនគរបាលយុត្តិធម៌ មានសិទ្ធិឃាត់ខ្លួនស្ត្រីបង្កហេតុ ក្នុងរយៈពេលមួយសប្តាហ៍ ដោយឯកឯង ឬតាមការស្នើសុំពីតំណាងអយ្យការ។ ផ្ទុយទៅវិញ មន្ត្រីនគរបាលយុត្តិធម៌ នៅស្ទាក់ស្ទើរ រុញរាក្នុងការបន្តនីតិវិធី បែរជារង់ចាំជនសង្ស័យ មកឆ្លើយបំភ្លឺទៅវិញ ខណៈជនបង្ក មានវត្តមាននៅភ្នំពេញ ហើយមិនបានចូលខ្លួនតាមការហៅរបស់មន្ត្រីនគរបាលយុត្តិធម៌ទៀត។

សូមបញ្ជាក់ថា : បុរសម្នាក់ដែលផ្ទះកំផ្លៀង ស្ត្រីនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រឹមតែរយៈពេល 2 ថ្ងៃប៉ុណ្ណោះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ស៊ើបអង្កេត ស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនតាមនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ ផ្ទុយទៅវិញស្ត្រីម្ចាស់គ្លីនិក ប្រើអំពើហិង្សា បំបាត់វត្ថុតាង ប្រព្រឹត្តក្នុងបទល្មើសព្រហ្មទណ្ឌ ជនបង្ក នៅតែមានសេរីភាព ហើយមន្ត្រីនគរបាលយុត្តិធម៌ មិនបានបំពេញ តួនាទីភារកិច្ចរបស់ខ្លួន តាមនីតិវិធីព្រហ្មទណ្ឌ ដែលមានចែងនៅក្នុងច្បាប់នោះទេ។

ពាក់ព័ន្ធក្នុងករណីនេះ នៅល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ ពីលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ដោយទូរសព្ទចូលគ្មានអ្នកទទួល។ ដោយឡែកលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ តាមទូរសព្ទ លោកបញ្ជាក់ថាកំពុងជាប់រវល់ការងារ ប្រជុំ ដោយលោកសុំ ចុងម៉ោង ទើបមានពេល ។

ចំពោះអ្នកគ្រូពេទ្យនេះ មាន facebook មូយបង្ហោះថា, ជាជើងខ្លាំង ធ្លាប់ប្រព្រឹត្តហិង្សា ទៅលើអ្នកដទៃ ដោយសរសេរថា  ( ប្រវត្តិ​អ្នកគ្រូ​ពេទ្យ​ អយ​ ឆវឌ្ឍនី​ មិនធម្មតា​ !

ម្ដាយ​អោយទៅរៀនពេទ្យ​ តែមាននិស្ស័យខាង​វ៉ៃតប់វិញ​ 😂

អ្នកគ្រូ​ពេទ្យ​ដែល​កំពុង​មានឈ្មោះ​ល្បី​នៅលេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ពី​សំណាក់​យុវវ័យ​ម្នាក់​ថាបានទះគាត់​ ៥​ កំផ្លៀង​នោះ​ នៅរសៀល​ថ្ងៃ​នេះ​ ខ្ញុំ​បាន​ទទួល​រូប​ថត​ពី​ជនរងគ្រោះ​ម្នាក់​ទៀត​ដែល​ធ្លាប់​រងគ្រោះ​ដោយសារ​អ្នកគ្រូ​ពេទ្យ​ វាយដែរ​ ។ ) ។ តាមពិត ! ដោយសារស្ត្រីខាងលើធ្លាប់ប្រព្រឹត្ត លើអ្នកដទៃរួចពីសំណាញ់ច្បាប់ ទើបមកដល់សម័យនេះហើយ នៅហ៊ានផ្គើននិងសមត្ថកិច្ច តុលាការ រហូតដល់មន្ត្រីនគរបាលយុត្តិធម៌ រុញរាក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ៕

ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print