ភ្នំពេញ : បន្ទាប់ពីលោក ខៀវ កាញារីទ្ឋ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បង្ហោះលើផេកផ្លូវការ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ករណីជនពិការភាព នៅស្រុក ស្រីសន្ធរ គ្មានការយកចិត្តទុកដាក់ពីអាជ្ញាធរធរ ឃុំ ស្រុក តាមសំណើររបស់ក្រុមការងារអោយជួយផ្សព្វផ្សាយ ឥឡូវអភិបាលខេត្តកំពង់ចាម បានចាត់អាជ្ងាធរស្រុកស្រីសន្ធរ ចុះទៅធ្វើការពិនិត្យ និងដោះស្រាយភ្លាមៗ ។ នេះបើយោងតាមការលើកឡើងរបស់លោកស្រីប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ហើយត្រូវ បានលោក ខៀវ កាញារីទ្ឋ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម បង្ហោះទាំងស្រុងដូចខាងក្រោម :
នាងខ្ញុំ សម ផល្លា ប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ចាម សូមគោរពរាយការណ៍ ជូនឯកឧត្តម ខៀវ កាញារីទ្ធ សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ជាទីគោរពដ៏ខ្ពង់ខ្ពស់!
បន្ទាប់ពីទទួលបានព័ត៌មានពីការបង្ហោះរបស់ឯកឧត្តម ទាក់ទងទៅនឹងលោក ស៊ិន សែ ជា ជនមានពិការភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់អាជ្ងាធរស្រុកស្រីសន្ធរ ចុះទៅធ្វើការពិនិត្យ និងដោះស្រាយភ្លាមៗ ដែលមានដូចរបាយការណ៍ខាងក្រោម៖
នាព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ តបឯឧត្តមអភិបាលនៃគណៈអភិបាលសខេត្ត កំពង់ចាម ក្រោយពីបានទទួលព័ត៌មានពីaccount facebook ឯកឧត្ដម ខៀវ កាញារីទ្ធ ខ្ញុំបាទ ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ បានចាត់លោក ស៊ន់ ផល្លា និងរដ្ឋបាលឃុំផ្ទះកណ្តាល ជាក្រុមការងារ ចុះដល់ផ្ទះ លោក ស៊ិន សែ (ជនពិការភាព)ភេទ ប្រុសអាយុ៥០ឆ្នាំ ភូមិផ្ទះកណ្តាលក្រោម ផ្ទះកណ្ដាល ស្រីសន្ធរ កំពង់ចាម ដោយទទួលបានព៍ត័មានដូចខាងក្រោម៖
-លោក ស៊ិន សែ ជាជនពិការភាព
មានបងប្អូន៥នាក់ ស្រី៤នាក់(ស្រីទាំងបួននាក់ នៅលីវ២នាក់) តែចាស់ជរា។
បច្ចុប្បន្នបងស្រីរបស់លោក ស៊ិន សែបានយក លោក ស៊ិន សែ ទៅព្យាបាលជម្ងឺនៅភ្នំពេញរយៈពេល១ខែជាងហេីយ ។
លោក ស៊ិន សែ បានសំភាសន៍ពិការភាពរួចហើយ រង់ចាំបណ្ណ័ពីក្រសួង។
រដ្ឋបាលឃុំផ្ទះកណ្តាល បានត្រៀមរៀបចំធ្វើបណ្ណ័ មូលនិធិសុខាភិបាលជូនគាត់មួយទៀត តាមរយៈខ្ញុំបាទ ប៉ុន្តែគាត់មិនទាន់ត្រឡប់មកពីភ្នំពេញ ដូចនេះពុំទាន់បានឯកសារភ្ជាប់ ដេីម្បីរៀបចំ។
ក្នុងនោះដែរ តបតាមប្រសាសន៍ ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា នៅក្នុងពេលឆាប់ៗខាងមុខនេះ រដ្ឋបាលខេត្ត នឹងពិនិត្យមើលលទ្ធភាពនៃការផ្ដល់ប័ណ្ណក្រ១ ក្រ២ ជូនដល់លោក ស៊ិន សែ បន្ថែមទៀត។
សេចក្តីដូចបានគោរពរាយការណ៍ជូនខាងលើ សូមឯឧ មេត្តាទទួលជ្រាប ដោយសេចក្ដីគោរព៕
ដោយ : សហការី