ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៨នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ៨ករណីទូទាំងប្រទេសថ្ងៃទី២ កញ្ញាម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ខណៈជនសង្ស័យចំនួន ១៨នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៨ករណី ទូទាំងប្រទេសនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ​។

ក្នុងចំណោមជនសង្ស័យចំនួន ១៨នាក់ រួមមាន៖ ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៣នាក់ (ស្រី ០នាក់)។​ និងប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២ ខែកញ្ញា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ១,១៣ក្រាម និង ១៦កញ្ចប់តូច។

...

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៥អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិទាំង ៥អង្គភាព មានដូចខាងក្រោម​៖
*១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ០ករណី ឃាត់ ៤នាក់ ចាប់យក Ice ០,៩០ក្រាម។
*២ / កំពង់ឆ្នាំង៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យក Ice ៣កញ្ចប់តូច។
*៣ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ២កញ្ចប់តូច។
*៤ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,២៣ក្រាម។
*៥ / ត្បូងឃ្មុំ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យក Ice ១១កញ្ចប់តូច ៕ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print