ស្ត្រីម្នាក់បេីករថយន្តបញ្ច្រាសផ្លូវទៅបុកឡំប្រឺតាចំពីមុខពេញទំហឹង​ បណ្ដាលឱ្យក្រឡាប់​ ឯម្ចាស់របួសធ្ងន់

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ​ បន្ទាប់ពីបេីកឡាំប្រឺតា​តាមដងផ្លូវសុខៗត្រូវរថយន្ត​ Toyota Prius បេីកដោយស្ត្រីម្នាក់ក្នុងទិសដៅបញ្ច្រាស់មកបុកចំពីមុខពេញទំហឹង​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០យប់​ ថ្ងៃទី៣​ ខែកញ្ញា​ ឆ្នាំ​២០២៣​ នៅចំណុចមុខសណ្ឋាគារសូលហ្វីទែល​ តាមបណ្ដោយផ្លូវសុធារស​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

​ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ខាងលេីនេះបានប្រាប់ឱ្យដឹងថា​ មុនកេីតហេតុ​ គេឃេីញរថយន្តបង្កម៉ាក​ Toyota Prius ពណ៌ខ្មៅ​ ពាក់ផ្លាក​លេខ​ ភ្នំពេញ​ 2BD-3685 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវសុធារស​ ទិសដៅបញ្ច្រាស់ផ្លូវចរាចរណ៍ពីជេីងមកត្បូងយ៉ាងលឿន​ ខណៈនោះក៏មានឡំប្រឺតា​ (កង់បីឥណ្ឌា)មួយគ្រឿង​ ពណ៌ស​ ពាក់ផ្លាក​លេខភ្នំពេញ​ 1HV-8926 ដែលបេីកបរដោយបុរសម្នាក់កំពុងធ្វេីដំណេីរតាមផ្លូវទិសដៅពីត្បូងមកជេីង​ក្នុងល្បឿនល្មម​ ក៏ត្រូវរថយន្តបង្កម៉ាក​ Prius ខាងលេីបុកចំពីមុខឡំប្រឺតាពេញទំហឹង​ បណ្ដាលឱ្យឡំប្រឺតា​ ក្រឡាប់ផ្ងារជេីងម្ខាង​ រីឯតៃកុងរងរបួសធ្ងន់​ ។
​ ក្រោយកេីតហេតុភ្លាមៗ​ គេសង្កេតឃេីញស្ត្រីម្នាក់មានស្នាមសាក់ពេញខ្លូនដែលជាតៃកុងរថយន្តបង្ក​ បានចុះពីរថយន្ត​ ហេីយនិយាយដូចជាអស់កម្លាំងរវេីលរវាយ​ ។ ដោយឡែកបុរសរងគ្រោះដែលបានរបួសធ្ងន់នោះ​ ភ្លាមៗត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យ​ ។
​ បន្ទាប់ក្រោយមកក៏មានវត្តមានសមត្ថកិច្ចមូលដ្ឋាន​ និងមន្ត្រីជំនាញចរាចរណ៍ចុះមកដល់​ រួចធ្វេីការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំភាគីទាំងសងខាងចូលទៅដោះស្រាយតាមក្រោយ​ ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print