ខេត្តបន្ទាយមានជ័យៈ ជនជាតិចិនសង្ស័យស្រវឹងចេញពីក្លឹបកំសាន្តបើករថយន្តឡិចស៊ីសRX.330បុករះឡំប្រឺតា និងម៉ូតូខូចខាតជាច្រើនគ្រឿងធ្វើឲ្យមនុស្សរងរបួសធ្ងន់ស្រាលទាំងព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
អ្នកឃើញហេតុការណ៍ប្រាប់ថា នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តលុចស៊ីស RX.330 ពាក់ផ្លាកលេខភ្នំពេញ2AL.7905 ដែលបើកបរដោយជនជាតិចិនក្នុងទិសដៅពីជើងមកត្បូងតាមផ្លូវបេតុងគេសង្ស័យស្រវឹងចេញពីក្លឹបកំសាន្តបុករះពីក្រោយបណ្តាលឡំប្រឺតា និងម៉ូតូ៤ទៅ៥គ្រឿងដែលកំពុងធ្វើដំណើរនិងចតចោលនៅចិញ្ចើមផ្លូវខូចខាតរួមទាំងមនុស្សមានអ្នករងរបួសធ្ងន.ស្រាល៤ទៅ៥នាក់ត្រូវបានសង្គ្រោះបន្ទាន់។
ក្រោយកើតហេតុគេឃើញប្រជាពលរដ្ឋនៅកន្លែងកើតហេតុ
បានឃាត់ជនជាតិចិនដែលបង្កគ្រោះដើម្បីឲ្យមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែត ក្នុងនគរបាលជំនាញបានមកដល់ធ្វើចរាចរណ៍និងវាស់វែងបានប្រាប់ថាមូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងដែលបង្កដោយជនជាតិចិនគាត់ស្រវឹងជោគជាំបើកបររថយន្តបុករះបណ្តាលខូចខាតឡំប្រឺតា និងម៉ូតូ៤ទៅ៥គ្រឿងនិងមានអ្នករងរបួសធ្ងន់ស្រាល៤ទៅ៥នាក់ត្រូវបានសង្គ្រោះទៅកាន់មន្ទីរពេទ្យ។
មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយជនជាតិចិនគាត់ស្រវឹងបើកបរបុករះបណ្តាលខូចខាតឡំប្រឺតា និងម៉ូតូ មានអ្នករងគ្រោះក្រោយពិនិត្យវាស់វែងហើយត្រូវបានយកទាំងអ្នកបើកបរ និងរថយន្តបង្ក ឡំប្រឺតា រួមទាំងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីដោះស្រាយគ្នាតាមច្បាប់៕ដោយ៖វណ្ណា
