Arsenal រកបានគ្រាប់បាល់ចុងម៉ោងយកឈ្នះ Man Utd ៣ទល់១ យ៉ាងភ្ញាក់ផ្អើល

ចែករំលែក៖

ក្រុមកាំភ្លើងធំ Arsenal រកបាន២គ្រាប់ក្នុងម៉ោងបន្ថែម (៩០នាទីបូក) ដើម្បីទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់លើក្រុមManchester United នៅកីឡដ្ឋាន Emirates កាលពីរាត្រីថ្ងៃអាទិត្យ ទី៣ កញ្ញា។ នៅក្នុងការប្រកួតដ៏សំខាន់មួយនេះក្រុម Man United ដំបូងគិតថា ពួកគេបានដណ្តើមបាន៣ពិន្ទុ ប៉ុន្តែការស៊ុតបាល់បញ្ចូលទីរបស់ Alejandro Garnacho នៅនាទីទី៨៨ត្រូវបានច្រានចោលដោយបាល់ offside

 ការប្រកួតក្នុងតង់ទី១ ក្រុមភ្ញៀវ Man Utd រកបាន១គ្រាប់នាំមុខនៅនាទីទី២៧ ដោយកីឡាករ Marcus Rashford ពីការបញ្ជូនបាល់យ៉ាងល្អរបស់ Christian Eriksen ធ្វើឲ្យបាល់ហោះផុតអ្នកចាំទី Arsenal Aaron Ramsdale បន្ទាប់មកត្រឹមតែ១នាទីប៉ុណ្ណោះ ក្រុមម្ចាស់ផ្ទះ Arsenal រកបាន១គ្រាប់តាមស្មើវិញនៅនាទីទី២៨ Martin Odegaard ធ្វើឲ្យចប់ការប្រកួតតង់ទី១លទ្ធផលស្មើគ្នា១ទល់១។

 ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមភ្ញៀវមានឱកាសរកបានគ្រាប់ទៀតដោយ Garnacho នៅនាទីទី៨៨ ប៉ុន្តែត្រូវបានច្រានចោលដោយបាល់ offside ក្នុងម៉ោងបន្ថែមដែលជិតនឹងចប់ការប្រកួតទៅហើយ ខ្សែបម្រើ Declan Rice បានជួយឱ្យក្រុម Arsenal នាំ១គ្រាប់វិញ នៅនាទីទី៩០+ ហើយខ្សែប្រយុទ្ធ Gabriel Jesus បានបន្ថែម១គ្រាប់ទៀតយ៉ាងអស្ចារ្យ និងគួរឲ្យភ្ញាក់ផ្អើលនៅនាទីទី៩០+១១ ជួយឲ្យ Arsenal កាន់តែកក់ក្តៅក្នុងជ័យជម្នះសម្រាប់សប្តាហ៍ទី៤នៅ Premier Leagueនោះ។

 ក្រុមកាំភ្លើងធំដែលបានបាត់បង់ឱកាសមាសរួចហើយនៅពេលដែលកីឡាករ Kai Havertz ដែលកំពុងព្យាយាមស៊ុតបញ្ចូលទីចំគោលដៅ ប៉ុន្តែត្រូវបានបដិសេធវិញដោយ VAR បន្ទាប់ពីអាជ្ញាកណ្តាល Anthony Taylor បានកាត់សេចក្តីថា Havertz បានបង្កកំហុស និងខកខានឱកាសដ៏ល្អមួយនៅពេលដែល Bukayo Saka ស៊ុតមួយគ្រាប់ទៀតឡើងឡើងផុតដៃ Andre Onana

 លទ្ធផលនេះធ្វើឲ្យក្រុមកាំភ្លើងធំ Arsenal មាន១០ពិន្ទុក្នុង៤ប្រកួតចុងក្រោយ ដោយឈ្នះឈ្នះ៣ និងស្មើ១នៃការប្រកួតដើមរដូវកាលនេះ។ ចំណែកក្រុមបិសាចក្រហម Manchester United មានតែ៦ពិន្ទុប៉ុណ្ណោះក្រោយពីឈ្នះ២ និងចាញ់២ ដែលកំពុងស្ថិតនៅលេខ១១បណ្តោះអាសន្ន។ ការប្រកួតបន្ទាប់របស់ក្រុមលោក Ten Hag ត្រូវតែសង្ឃឹមថាការសម្រាកអន្តរជាតិផ្តល់ពេលវេលាឱ្យគាត់ដើម្បីរៀបចំក្រុមរបស់គាត់នៅពេលដែលពួកគេជួបជាមួយក្រុម Brighton នៅ Old Trafford ក្នុងក្របខ័ណ្ឌPremier League នៅថ្ងៃទី១៩ ខែកញ្ញាខាងមុខ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print