រថយន្តដឹកភេសជ្ជៈក្រុមហ៊ុនមីសុីល កិនមន្រ្តីពន្ធនាគារម្នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់​

ចែករំលែក៖

ភ្នំពេញ: មន្រ្តីពន្ធនាគារម្នាក់ត្រូវរថយន្តដឹកភេសជ្ជៈរបស់ក្រុមហ៊ុនមីស៊ីលកិនស្លាប់ភ្លាមមួយរំពេចនៅនឹងកន្លែងកើតហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី០៤ខែកញ្ញា​ឆ្នាំ២០២៣ស្ថិតនៅតាមបណ្ដោយផ្លូវព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    សពជនរងគ្រោះមានឈ្មោះ ប៊ូ ទីនី អាយុ៣៨ឆ្នាំ មុខរបរមន្រ្តីពន្ធនាគារម 

១ ព្រៃស មានប្រពន្ធនិងកូនប្រុសស្រី២នាក់រស់នៅក្នុងបន្ទុក ស្នាក់នៅសង្កាត់ព្រៃស ខណ្ឌដង្កោ។

   បេីតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសជាមន្ត្រីពន្ធនាគារម១ព្រៃសជិះម៉ូតូមួយគ្រឿងម៉ាក pcx ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IR-5060ធ្វើដំណើរតាមបណ្ដោយផ្លូវព្រៃសក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ត្រង់ចំណុចកើតហេតុបានចាប់ហ្វ្រ័ងបង្ខំក៏ដួលម៉ូតូ ស្របពេលនោះក៏មានរថយន្តដឹកភេសជ្ជៈមីសុីលម៉ាកហុីយ៉ាន់ដាយពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ3F-8169មកពីក្រោយជាន់ហ្វ្រ័ងមិនទាន់កិនអូសប្រហែល៥ម៉ែត្របណ្ដាលអោយស្លាប់មួយរំពេចនៅនឹងកន្លែងកើតហេតុ។

    ប្រភពមួយផ្សេងទៀតបានឱ្យដឹងថា ជនរងគ្រោះជាមន្ត្រីពន្ធនាគារម១ព្រៃស មុនពេលកើតហេតុជនរងគ្រោះបានចេញពីធ្វើការធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងព្រៃសក្នុងទិសដៅពីលិចទៅកើតខណៈមកដល់ត្រង់ចំណុចកើតហេតុបានទាក់ដៃចង្កូតជាមួយរថយន្តមួយគ្រឿងទៀតមិនស្គាល់ម៉ាកបណ្ដាលអោយដួលហើយត្រូវរថយន្តដឹកភេសជ្ជៈរបស់ក្រុមហ៊ុន មីសុីល មកពីក្រោយជ្រុលកិនជនរងគ្រោះបណ្ដាលអោយស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែកអ្នកបើកបរត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅប៉ុស្តិ៍ដើម្បីសួរនាំ។

   ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការទៅតាមនីតិវិធី។ចំណែកសព សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់អោយក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print