កាច់កម៉ូតូបានសម្រេចភ្លាម កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេញតាមបង្ក្រាបបានភ្លាមៗ នៅខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ត្រី ប៊ុត​ វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន នៅយប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣​ វេលាម៉ោង​១៩៖០៥នាទី​ បានដឹកនាំកម្លាំងជំនាញការិយាល័យ​ព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម​ វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោក​វរសេនីយ៍ទោ ប៊ុត ស៉ីម៉េង ចុះល្បាតតាមផ្លូវ​លេខ២៦១ កែងផ្លូវលេខ២០៤​ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ ក៏ប្រទះឃេីញជនសង្ស័យ​​ ជិះម៉ូតូចំនួន០១គ្រឿង មានគ្នាចំនួន០២នាក់ បានធ្វេីសកម្មភាព​កាច់កម៉ូតូ ដែលចតទុកចោលបានសម្រេច។

ភ្លាម​នោះកម្លាំងជំ​នាញ​ការិយាល័យធ្វេីការប្រដេញដល់ចំណុចផ្លូវលេខ២៦៥កែងផ្លូវលេខ១៥០​ ក្នុងសង្កាត់ទឹកល្អក់ទី២​ បានឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់ ដែលមាន៖

*ទី១៖ ឈ្មោះ​ ម៉ៅ​ រតនះ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វេីសំណង់ ទីកន្លែងស្នាក់នៅផ្ទះមិនពិតប្រាកដ (អ្នកចុះកាច់)។

*ទី២៖ ឈ្មោះ​ ហៀង​ លីហ័ង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅភូមិរកាធំ ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល (អ្នកបេីក)។

សម្ភារៈ​ចាប់​យក​ពី​ជនសង្ស័យ​រួមមាន៖
១.​ ម៉ូតូហុងដា​ ឃ្លីក ពណ៌ស ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1HL-6412(របស់ជន​រងគ្រោះ)។
២.​ ម៉ូតូហុងដា​ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1KC-6034(របស់ជនសង្ស័យ)។

...

បច្ចុប្បន្ន​ កម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដេីម្បីធ្វេីការសាកសួរ​ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print