រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឲ្យមានការពង្រីកវិសាលភាពព្រៃឈើ តាមរយៈការដាំស្តារព្រៃឈើឡើងវិញ

ចែករំលែក៖

ភ្នំពេញ ៖ លោក  អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញមន្ទីរបរិស្ថាន ត្រូវបង្កើនការបណ្តុះកូនឈើ យ៉ាងហោចណាស់ ឲ្យបាន១០ម៉ឺនដើម ក្នុង១ឆ្នាំ ដើម្បីចែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងបានដាំដុះស្តារព្រៃឈើ ពង្រីកវិសាលភាពព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ ដាំឈើនៅតាមសហគមន៍ តាមភូមិដ្ឋាន ក៏ដូចជានៅតាមផ្ទះជាដើម។ ការលើកឡើងបែបនេះ បានធ្វើឡើងនៅពេល លោក រដ្ឋមន្រ្តី បានជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង កាលពីរសៀលថ្ងៃអាទិត្យ ទី០៣ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោក អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា មន្រ្តីទាំងអស់ មិនត្រូវទៅដាំដើមឈើ ដោយខ្លួនេងនោះទេ គឺយើងត្រូវការចាំបាច់ អប់រំផ្សព្វផ្សាយ និងការចូលរួមពីអ្នកពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋនៅតាមសហគមន៍ ឲ្យចូលរួមដាំកូនឈើ។ 

លោករដ្ឋមន្រ្តី បានលើកឡើងបន្ថែមថា ការដាំឈើជួយឲ្យសហគមន៍ធានាបានអព្យាក្រឹតការបូន និងបានចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ បន្ទាប់មកសហគមន៍អាចរកចំណូលមកអភិវឌ្ឍន៍មូលដ្ឋាន បានពីការលក់ឥណទានកាបូន និងការអភិវឌ្ឍន៍ជីវភាព តាមរយៈទេសចរណ៍ធម្មជាតិ ស្របតាមគោលដៅចម្បងនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលកសាងនិងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាងភាពធន់នៃវិស័យទាំង៥ ក្នុងនោះភាពធន់នៃវិស័យបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print