នគរបាលស្រុកថ្មគោលបង្រ្កាបករណីគ្រឿងញៀនឃាត់ខ្លួនមុខ​សញ្ញាចំនួន០៣នាក់និងវត្ថុតាង

ចែករំលែក៖

ខេត្តបាត់ដំបង៖ នគរបាលស្រុកថ្មគោលបានបង្ក្រាបករណីគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់កាលពីថ្ងៃចន្ទ៤រោចខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.​២៥៦៧​ ត្រូវនឹងថ្ងៃទី០៤ខែកញ្ញា​ ឆ្នាំ២០២៣វេ​លា​ម៉ោង១៦និង​៣០នាទីនៅចំណុចក្រុមទី០៥ ភូមិនិគមក្នុង​ ឃុំជ្រោយ​ស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋានន​គរបាលខេត្តបាត់ដំបង​និងលោកវរសេ​នីយ៍ឯក​ សុខ​ និមល​ ស្នងការរងផែ​នការងារប្រឆាំងគ្រឿងញៀន​ លោក​វរសេ​នី​យ៍ទោ​ សេង​ លុច​ អ​ធិ​ការនគរ​បាលស្រុកថ្មគោល​ បានដឹក​នាំកម្លាំងផ្នែកប្រឆាំងគ្រឿង​ញៀនរួមជាមួយកម្លាំងប៉ុស្តិ៍ន​គរបាលរដ្ឋបាល ជ្រោយស្តៅនៃអធិការដ្ឋាននគរបាលស្រុកបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារ​ធា​តុញៀន​០១​ករណីក្នុងបទល្មើសជាក់ស្តែង ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនជន​សង្ស័យបានចំនួន០៣នាក់គឺ៖

១-ឈ្មោះឈួង ឈុំ ភេទស្រី អាយុ៤៨ឆ្នាំរស់នៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់​ដំ​បង។
២-ឈ្មោះ​ រិទ្ធី​  រតនា ហៅ(យ៉ា)​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ រស់នៅភូមិ​តាសី​ ឃុំតាម៉ឺន​ ស្រុកថ្មគោល​ ខេត្តបា​ត់ដំបង។
៣-ឈ្មោះ​ សួន​ ណារី​ ភេទ​ប្រុស​ អា​យុ៥៣ឆ្នាំ រស់នៅភូមិប៉ោយយង់​ ឃុំតាពូងស្រុកថ្មគោល​ ខេត្តបា​ត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លាចំ​នួន១១ថង់ សង្ស័យមានសារធាតុញៀន។
-ម៉ូតូម៉ាកPCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HJ-9430 សេ៊រីឆ្នាំ ២០១៨ចំនួន០១គ្រឿង។
– ទូរស័ព្ទដៃចំនួន០៣គ្រឿង។

...

ករណីនេះនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញដេីម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print