គ្រូបង្វឹកប្រដាល់លោក Brian Bomac McIntyre ត្រូវបានចោទប្រកាន់ពីបទកាន់កាប់អាវុធខុសច្បាប់ បន្ទាប់ពីបានរកឃើញកាំភ្លើងនៅក្នុងវ៉ាលីនៅឯអាកាសយានដ្ឋានទីក្រុង Manchester ប្រទេសអង់គ្លេស។ លោក McIntyre វ័យ៥៣ឆ្នាំបានហ្វឹកហាត់កីឡាករ Chris Eubank Jr សម្រាប់ការប្រកួតឡើងវិញរបស់អង់គ្លេសជាមួយកីឡាករ Liam Smith។
គាត់ ត្រូវ បាន ចាប់ ខ្លួន នៅ ព្រលាន យន្តហោះ កាល ពី ថ្ងៃ អាទិត្យ ខណៈ គាត់ ត្រៀម ឡើង យន្តហោះ ត្រឡប់ ទៅ សហរដ្ឋអាមេរិកវិញ។ លោក McIntyre ត្រូវ បាន ចៅក្រម ឃុំ ខ្លួន នៅ ថ្ងៃ ចន្ទ ហើយ ត្រូវ បង្ហាញ ខ្លួន នៅ តុលាការ Manchester Crown នៅ ខែ ក្រោយ។
ប៉ូលីស Greater Manchester (GMP) បាននិយាយថា “មន្រ្តីត្រូវបានគេហៅឱ្យរាយការណ៍អំពីអាវុធដែលអាចត្រូវបានរកឃើញនៅក្នុងឥវ៉ាន់ដែលត្រួតពិនិត្យដោយបុគ្គលិកព្រលានយន្តហោះនៅអាកាសយានដ្ឋានទីក្រុង Manchester។ មន្ត្រី GMP បានចូលរួម ហើយអាវុធត្រូវបានរឹបអូសតែម្តង”។
ប៉ូលិសបន្ត ថា “ ក្រោយមក បុរស អាយុ ៥៣ ឆ្នាំ ម្នាក់ ត្រូវ ចាប់ខ្លួន ពី បទ កាន់កាប់ អាវុធ ហើយ ត្រូវ បាន នាំ ទៅ ឃុំខ្លួន ដើម្បីធ្វើការ សាកសួរ បន្ថែម” ។ លោក Brian McIntyre មកពីសហរដ្ឋអាមេរិកត្រូវបានចោទប្រកាន់ពីបទកាន់កាប់អាវុធ និងកាន់កាប់គ្រាប់រំសេវដោយគ្មានលិខិតបញ្ជាក់។ លោក McIntyre ត្រូវ បាន ឃុំ ខ្លួន ក្នុង មន្ទីរ ឃុំឃាំង បន្ទាប់ ពី ចូល រួម ក្នុង តុលាការStockport Magistrates កាល ពី ថ្ងៃ ចន្ទ។ ប៉ូលីសអះអាងថា គាត់នឹងត្រូវបង្ហាញខ្លួននៅតុលាការ Manchester Crown នៅថ្ងៃចន្ទ ទី៩ ខែតុលាខាងមុខ។
ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែលជាង១០ព្រឹកកាលពីថ្ងៃអាទិត្យម៉ោងនៅអង់គ្លេស ខណៈដែលលោក McIntyre កំពុងរៀបចំឡើងយន្តហោះត្រឡប់ទៅសហរដ្ឋអាមេរិកវិញ បន្ទាប់ពីជ័យជម្នះនៃការប្រកត TKO ជុំទី១០របស់ Eubank ដែលមានអាយុ៣៣ឆ្នាំយកឈ្នះកីឡាករ Smith នៅសង្វៀន Manchester Arena។
អតីតកីឡាករអាមេរិកលោក McIntyre ត្រូវបានគេចាត់ទុកថា ជាគ្រូបង្វឹកប្រដាល់ដ៏ល្អបំផុតមួយនៅក្នុងពិភពលោក ហើយទទួលខុសត្រូវក្នុងការដឹកនាំ Terence Crawford ទៅកាន់ភាពអស្ចារ្យ ដោយជួយកីឡាករសញ្ជាតិរបស់គាត់ឱ្យក្លាយជាម្ចាស់ជើងឯកពិភពលោកទម្ងន់២សម័យដំបូងគេក្នុងយុគសម័យខ្សែក្រវាត់ចំនួន៤នៅពេលដែលគាត់បានផ្តួល Errol Spence Jr.។លោកត្រូវបានវាយតម្លៃ និង ជាប់ ឈ្មោះ ជា គ្រូ បង្គោល ប្រចាំ ឆ្នាំសម្រាប់ ឆ្នាំ២០២៣ផងដែរ ៕ (រូបភាព ៖ BBC Sport)