ក្រុមការងារបច្ចេកទេសទំនប់វារីអគ្គិសនីកំចាយធ្វើការបើកទ្វារទឹកចំនួន ០១ កម្ពស់ ២ម៉ែត្រ ល្ងាចមុិញ ដើម្បីរំដោះទឹកចេញពីទំនប់

ចែករំលែក៖

ភ្នំពេញ : ក្រុមការងារបច្ចេកទេសទំនប់វារីអគ្គិសនីកំចាយធ្វើការបើកទ្វារទឹកចំនួន ០១ កម្ពស់ ២ម៉ែត្រ ល្ងាចមុិញ ដើម្បីរំដោះទឹកចេញពីទំនប់ ។ នេះបើយោងតាម សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកំពព នៅល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។

រដ្ឋបាលខេត្តកំពត បានបញ្ជាក់ថា : គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត សូមជម្រាបជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថា តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ជាមួយនឹងខ្យល់មូសុងនិរតីមធ្យម ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់មាត់សមុទ អាចមានភ្លៀងនៅក្នុងកម្រិតមធ្យមទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០២៣។ ដោយឡែកនៅតំបន់ទំនប់វារីអគ្គិសនីកំចាយ ទឹកក្នុងអាងទំនប់មានកម្ពស់ ១៤៧.៩៥ ម៉ែត្រ ហើយទឹកហូរចូលអាងទំនប់មានចំនួន ៧៥៨.៣ មក/វិនាទី។

ក្រុមការងារបច្ចេកទេសទំនប់វារីអគ្គិសនីកំចាយនឹងធ្វើការបើកទ្វារទឹកចំនួន ០១ កម្ពស់ ២ម៉ែត្រ នៅល្ងាច ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលា ១៧:០០នាទី ដើម្បីរំដោះទឹកចេញពីទំនប់។ ដូច្នេះស្ថានភាពទឹកព្រែកនឹងមាន កម្ពស់លើសពីធម្មតា។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print