ខេត្តសៀមរាប ៖ រសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តសៀមរាប នៅសាលប្រជុំសាលាខេត្តសៀមរាប។
សូមបញ្ជាក់ថា ៖ លោក ប្រាក់ សោភ័ណ អតីតអភិបាលរងខេត្តសៀមរាប ត្រូវបានតែងតាំងជា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ជំនួស លោក ទៀ សីហា ដែលត្រូវទៅកាន់តួនាទីជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានពង្រឹងដល់អភិបាលរាជធានីខេត្ត ស្នងការរាជធានីខេត្ត ប្រឹងប្រែងជួយប្រជាពលរដ្ឋ ផ្តល់សេវាសាធារណះ អោយបានលឿន មានភាពយុត្តិធម៌ក្នុងសង្គម កំណែទម្រង់ដឹកនាំ អោយបានល្អប្រសើរ មិនស្អប់ ចាក់រុក គ្នា គឺសហការសាមគ្គីផ្ទៃក្នុង ទើបការងាររីកចំរើន ៕
ដោយ ៖ សហការី
...