ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ប៉ែន វិបុលត្រូវបានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យតែងតាំង ជារដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី។ នេះបើតាមព្រះរាជក្រឹត្យដែលសារព័ត៌មាននគរវត្តទទួលបាននៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣។
សូមជម្រាបថា មុនត្រូវបានតែងតាំងជា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រីនេះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល ធ្លាប់ជាអគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងទើបតែតែងតាំងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានមនុស្សក្រសួងមហាផ្ទៃ។ ដោយ ស សម
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យតែងតាំង
...