ស្លាប់២នាក់ រងរបួសម្នាក់ដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅស្រុកស្វាយជ្រំ និងក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង: យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ និងរងរបួសម្នាក់ដោយសារ

ចរាចរណ៍២កន្លែងផ្សេងគ្នានៅស្រុកស្វាយជ្រំ និងក្រុងបាវិតក្នុងយប់តែមួយ។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាករណីទី១បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិត្របែក ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង លើផ្លូវជាតិលេខ០១ ចន្លោះគីឡូម៉ែត ១១៤និង១១៥ មានរថយន្តម៉ាក ហ៊ីយ៉ានដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ៣.C ៩២៩២ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណដោតធ្វើដំណើរ ពីទិសខាងកើតទៅទិសខាងលិច បុកបញ្ច្រាស់ទិសជាមួយ ម៉ូតូម៉ាកវិនន័រអិច ពណ៌ប្រផេះលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ១KI.៧៨០៩ បើកបរដោយឈ្មោះ ថា រស្មី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កសិករ  មានទីលំនៅភូមិរកាកូនសត្វ ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង បណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុនិងអ្នករួមដំណើរ ឈ្មោះ ហ៊ាង ឆៃលី ភេទប្រុស អាយុ២៥ឆ្នាំ មុខកសិករ មានទីលំនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែងបណ្ដាលអោយរងរបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ។

មូលហេតុ: សមត្ថកិច្ចកំពុងស៊ើបអង្កេតបន្តទៀតខណៈសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។

ករណីទី២បានកើតឡើងកាលពីថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ៨និង១០នាទីយប់ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៥២-១៥៣ ស្ថិតក្នុងភូមិព្រៃទប់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង  មានម៉ូតូ ០១ គ្រឿង ម៉ាក អិនសិនទ័រ ព៌ណក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ នី ចំណាប់ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិសេកជ្រុំ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បើកបរពីកើតទៅលិច  លុះមកដល់ចំណុចកើតហេតុខាងលើក៏បានទៅបុកប៉ះគល់ឈើបណ្តាលឲ្យអ្នកបើកបរម៉ូតូដួលស្លាប់នៅកន្លែងកើតហេតុតែម្តង ។

...

បច្ចុប្បន្ន សាកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណីដោយមូលហេតុ ម៉ូតូបើកបរប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕ដោយ៖សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print