លោករដ្ឋលេខាធិការ ប៊ុន ហ៊ាន បានចុះពិនិត្យមើលស្ថានភាពការងារបង្កបង្កើនផលស្រូវរដូវវស្សា និងពិនិត្យមើលស្ថានភាពអាងស្តុកទឹកនានាក្នុងខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារសម្របសម្រួលប្រចាំខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ រួមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងប្រធានមន្ទីរ បានចុះពិនិត្យមើលស្ថានភាពការងារបង្កបង្កើនផលស្រូវរដូវវស្សា និងពិនិត្យមើលស្ថានភាពអាងស្តុកទឹកសំខាន់ៗ ដែលស្ថិតនៅតាមបណ្តោយស្ទឹងក្រាំងពន្លៃ ស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

នៅក្នុងឱកាសនេះ លោករដ្ឋលេខាធិការ និងសហការីបានចុះត្រួតពិនិត្យអាងទឹកអន្លង់ជ្រៃ អាងទឹកក្តុល សំណង់បង្វែរទឹកស្វ័យប្រវត្តិតាវ៉ាយ សំណង់បង្វែរទឹកស្វ័យប្រវត្តិក្រពើទ្រោម និងសំណង់បង្វែរទឹកស្វ័យប្រវត្តិយុទ្ធសាស្រ្ត ដែលស្ថិតនៅតាមបណ្តោយស្ទឹងក្រាំងពន្លៃ ក្នុងស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ 

គិតត្រឹមថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំនេះ អនុវត្តបានលើផ្ទៃដីចំនួន ១៣២ ១២៥ ហិកតា លើផែនការ ១១២ ៥០០ ហិកតា ស្មើនឹង ១១៧.៤៤%។ 

ចំពោះស្ថានភាពទឹកនៅតាមអាងស្តុកទឹកសំខាន់ៗនៅទូទាំងខេត្ត មិនទាន់មានចោទជាបញ្ហានៅឡើយ។ 

លោករដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើដល់ប្រធានមន្ទីរធនធានទឹក  និងឧតុនិយមខេត្ត ឱ្យយកចិត្តទុកដាក់តាមដានស្ថានភាពទឹកនៅតាមបណ្តាអាងស្ទឹងសំខាន់ៗ និងត្រៀមលក្ខណៈសម្រាប់ការងារអន្តរាគមន៍សង្គ្រោះពេលមានទឹកជំនន់ ឬមានគ្រោះរាំងស្ងួតដែលអាចកើតមានឡើងនៅចុងឆ្នាំ២០២៣ នេះ៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print