សមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួនជនសង្ស័យ៥នាក់ករណីចោរកម្ម

ចែករំលែក៖

ខេត្តស្វាយរៀង: ជនសង្ស័យ៥នាក់ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនពាក់ពន្ធ័ករណីចោរកម្មនៅក្រុងបាវិត។

សមត្ថកិច្ចនគរបាលបានអោយដឹងនារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះថា ជនសង្ស័យមានទី១ឈ្មោះ ហ្វាម វ៉ាំងថាំង ភេទប្រុស អាយុ៣៦ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅខេត្តង៉េអាន ប្រទេសវៀតណាម
២/ឈ្មោះ ប៊ួយ វ៉ាន់ហយ ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ  មានទីលំនៅខេត្តង៉េអាន ប្រទេសវៀតណាម ។
៣/ឈ្មោះ ចា ភេទប្រុស ស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង
៤/ ឈ្មោះ ង្វៀង ថាន់យិន ភេទប្រុសស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង
៥/ ឈ្មោះ ឡេ ធីហុងយៀង  ជាជនជាតិវៀតណាម ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង  ។
ប្រភពបន្តថា
នៅវេលាម៉ោង៥និង៤៥ នាទីល្ងាច នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅចំនុចខាងមុខផ្សារអន្តរជាតិ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានករណីចោរកម្ម ទើបសមត្ថកិច្ចស្រាវជ្រាវ រហូតឈានដល់ឃាត់ និងនាំជនសង្ស័យមកសួរនាំតែម្ដង។
បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ខាងលើ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីចាត់ការបន្តតាមច្បាប់៕ដោយ៖សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print