ទោះបីលទ្ធផលស្មើ១ទល់១ អង់គ្លេសបង្ហាញភាពកក់ក្តៅគាំទ្រដល់កីឡាករអ៊ុយក្រែន

ចែករំលែក៖

ការឈ្នះរបស់អង់គ្លេសក្នុងយុទ្ធនាការជម្រុះ Euro 2024 របស់ពួកគេបានត្រូវបញ្ឈប់ហើយក្នុងការប្រកួតជម្រុះ៥ប្រកួតកន្លងមក ដោយបន្តឈរលេខ១ក្នុងពូលC ខណៈដែលក្រុមនេះត្រូវបានបញ្ចប់ដោយលទ្ធផលស្មើ១ទល់១ជាមួយក្រុមអ៊ុយក្រែនក្នុងទីក្រុង Wroclaw ប្រទេសប៉ូឡូញដែលជាការប្រកួតក្នុងទឹកដីកណ្តាល។

 អ៊ុយក្រែនត្រូវបានគាំទ្រដោយអ្នកគាំទ្រចំនួន៤០,០០០នាក់នៅក្នុងកីឡដ្ឋាន Tarczynski Arena ដែលផ្តល់ឱ្យការប្រកួតនូវអារម្មណ៍ដ៏ក្លៀវក្លានៃការប្រកួតក្នុងផ្ទះ ទោះបីជាក្រុមម្ចាស់ផ្ទះមួយនេះមិនអាចលេងនៅក្នុងប្រទេសរបស់ខ្លួនក៏ដោយ ដោយសារសង្គ្រាមជាមួយរុស្ស៊ីឈ្លានពាន ទើបមកប្រកួតក្នុងប្រទេសប៉ូឡូញ។

 ការ គាំទ្រ យ៉ាង ក្លៀវក្លា ក្នុង ប្រទេស ប៉ូឡូញ បាន ក្លាយ ទៅ ជា សំឡេង ទ្រហឹងអើងកង នៅ ពេលដែល កីឡាករ Oleksandr Zinchenko កំពុងលេងឲ្យក្រុម Arsenal បានរកគ្រាប់បាល់ នាំ មុខឲ្យក្រុមអ៊ុយក្រែន នៅ នាទី ទី២៦ដោយ ការបញ្ជូន បាល់ ពី Yukhym Konoplya

 ក្រុមអង់គ្លេសបានតាមស្មើវិញនៅនាទីទី៤១ដោយបង្កើតឱកាសដោយប្រធានក្រុម Harry Kane ដើម្បីផ្តល់ឲ្យ Kyle Walker ស៊ុតបញ្ចូលទីដែលគ្រាប់ដំបូងក្នុងជំនួបជាអន្តរជាតិរបស់គាត់ក្នុងការបង្ហាញខ្លួនលើកទី៧៧។ ក្រុមរបស់លោក Gareth Southgate បានបន្តមានប្រៀបជាងក្នុងតង់ទី២ដោយមានឱកាសស៊ុតបញ្ចូលទីពីខ្សែប្រយុទ្ធ Bukayo Saka ប៉ុន្តែត្រូវអ្នកចាំទីអ៊ុយក្រែន Georgiy Bushchan បិទមិនឲ្យចូលទីបាន។

 ការប្រកួតនេះគឺជាឱកាសដ៏ពិសេសមួយនៅក្នុងទីក្រុង Wroclaw ខណៈដែលប្រជាជនអ៊ុយក្រែនរាប់ពាន់នាក់ដែលនៅឆ្ងាយពីប្រទេសកំណើតរបស់ខ្លួនដែលហែកហួរដោយសង្រ្គាមបានបង្ហាញនូវការគាំទ្រ និងការឯកភាពគ្នាដ៏អស្ចារ្យសម្រាប់ក្រុមបាល់ទាត់របស់ពួកគេ។ កីឡដ្ឋាននេះពោរពេញទៅដោយអ្នកគាំទ្រជនជាតិអ៊ុយក្រែនដែលរស់នៅក្នុងប្រទេសប៉ូឡូញ ទាំងអស់បានផ្ទុះឡើងយ៉ាងរំជើបរំជួលមុនពេលចាប់ផ្តើមការប្រកួតដោយការសាទរ និងការលើកទឹកចិត្តដល់កីឡាកររបស់ខ្លួន។

 ជាមួយគ្នានេះក្រុមអង់គ្លេសក៏សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅទាំងកីឡាករ និងអ្នកគាំទ្រដែលបង្ហាញពីក្តីស្រលាញ់ទៅវិញទៅមកទៅលើប្រជាជនអ៊ុយក្រែនដែលកំពុងមានសង្គ្រាមក្នុងប្រទេស។ មានភ្លើង ពិល បំភ្លឺ ពេញកីឡដ្ឋាន ខណៈ អ្នកគាំទ្រអ៊ុយក្រែនបានអបអរ រួបរួម គ្នា ជាមួយ កីឡាករពេលចប់ការប្រកួត។

 ការប្រកួតបន្ទាប់ក្រុមជម្រើសជាតិអ៊ុយក្រែននឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះអ៊ីតាលីនៅថ្ងៃទី១៣ ខែកញ្ញាខាងមុខ ខណៈអង់គ្លេសត្រូវប្រកួតមិត្តភាពជាមួយស្កុតឡេននៅថ្ងៃទី១៣ កញ្ញាដែរ មុនពេលប៉ះអ៊ីតាលីនៅថ្ងៃទី១៨ ខែតុលាក្នុងការប្រកួតជម្រុះយូរ៉ូ២០២៤ ជាមួយអ៊ីតាលីបន្តទៀត (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print