ភ្នំពេញ ៖ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ កម្មករសំណង់ជាង ៦០ នាក់ ធ្វើការតវ៉ាសុំបើកប្រាក់ខែ រយៈពេល២ ខែហើយដើរមិនមានដំណោះស្រាយ ហេតុការណ៍នេះស្ថិតនៅភូមិបី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
តាមប្រភពពីកម្មករ កម្មការនីបានបញ្ជាក់ ទៅកាន់សារព័ត៌មានថា ពួកគ្រុមជាង៦០នាក់ បានធ្វើការក្នុងការដ្ឋានសាងសង់ អាគារខុនដូ Morgan enmaison ខាងលើនេះ ជាច្រើនខែមកហើយ ដើម្បីទៅទូលបានប្រាក់តិចតួច ធ្វើការធ្ងន់ ហត់ លំបាក ដើម្បីតែជីវភាព ចង់បានថវិការ តែដោយសារគ្រុមហ៊ុននេះមិនបានបើកប្រាក់ខែឥ្យពួកគាត់ចំនួន២ខែមកហើយ ទើបពួកគាត់បានប្រមូលផ្តុំគ្នា មកឈរនៅមុខក្រុមហ៊ុនហើយធ្វើការតវ៉ា ទាមទារឲ្យក្រុមហ៊ុនបើកប្រាក់ខែឲ្យពួកគាត់។
ការធ្វើសកម្មភាពតវ៉ានេះ ទៅលើក្រុមហ៊ុន ខុនដូរ ឈ្មោះ Morgan enmaison បង្កជាជម្លោះហិង្សាបានកើតឡើងរវាងកម្មករ កម្មការនី ប្រតាយប្រតប់គ្នា ផងដែរ ខណៈដែលគ្រុបមិនព្រមបើកប្រាក់ខែអោយក្រុមកម្មករ២ខែកន្លងទៅនេះ។
លទ្ធផលចុងក្រោយនៃការតវ៉ានេះ តំណាងក្រុមហ៊ុន បានចុះមកធ្វើការសម្របសម្រួល ជាមួយក្រុមកម្មករ ដោយព្រមព្រៀងបើកប្រាក់ខែឲ្យ៨០ភាគរយ នៃចំនួនប្រាក់ខែ២ខែកន្លងនេះដែលមិនបានបើកជូនដល់ក្រុមកម្មករ៕
ដោយ៖ រ៉ារ៉ា