សម្ពាធកាន់តែធ្ងន់ទៅលើលោក Flich ក្រោយដឹកនាំអាល្លឺម៉ង់ចាញ់ជប៉ុន

ចែករំលែក៖

លោក Hansi Flick អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអាឡឺម៉ង់កំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង បន្ទាប់ពីចាញ់ជប៉ុនក្នុងលទ្ធផល ក្នុងការប្រកួតមិត្តភាពអន្តរជាតិកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ កញ្ញានេះក្នុងទឹកដីប្រទេសអាល្លឺម៉ង់។

កីឡាករ Junya Ito ជាអ្នកបើកការស៊ុតបញ្ចូលទីនាំមុខឱ្យក្រុមជប៉ុននៅនាទីទី១១ ប៉ុន្តែខ្សែប្រយុទ្ធ Leroy Sane របស់ Bayern Munich បានវាយបកវិញតាមស្មើឱ្យក្រុមម្ចាស់ផ្ទះ។ កីឡាករជប៉ុន Ayase Ueda បាន ស៊ុត ចូល ពី ចម្ងាយ យ៉ាងល្អ ដើម្បី ស្ដារភាព មាន ប្រៀប របស់ ជប៉ុន ឡើង វិញ នៅ ពាក់កណ្តាល តង់ ទី មួយ នៅ កីឡដ្ឋាន Volkswagen Arena ក្នុង ទីក្រុងWolfsburg ខណៈដែលកីឡាករ Takuma Asano និង Ao Tanaka បានបន្តរកបានម្នាក់១គ្រាប់ទៀតរហូតដល់ជប៉ុននាំមុខ៤ទល់១។

 ការបរាជ័យជាលើកទី៤របស់អាឡឺម៉ង់ក្នុងការប្រកួត៥លើកចុងក្រោយរបស់ពួកគេក៏ជាការបរាជ័យដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងពីការចាញ់ ក្នុងការប្រកួត Nations League ទល់នឹងអេស្ប៉ាញកាលពីឆ្នាំ២០២០។ អតីតគ្រូបង្វឹកក្លិប Bayern Munich លោក Flick បានដឹកនាំឈ្នះត្រឹមតែ១២ប្រកួតប៉ុណ្ណោះក្នុងចំណោម២៥ប្រកួតរបស់គាត់ដែលទទួលបន្ទុកចាប់តាំងពីគាត់បានជំនួសកន្លែងលោកJoachim Low ក្នុងខែសីហា ឆ្នាំ២០២១។

 អាឡឺម៉ង់ក៏បានចាញ់ ទល់នឹងជប៉ុនក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ម្តងហើយ ខណៈដែល បានកត់ត្រាជ័យជម្នះត្រឹមតែ៣លើកប៉ុណ្ណោះពីការប្រកួត១២ចុងក្រោយរបស់ពួកគេ ពោលគឺបានផ្តួលអូម៉ង់ កូស្តារីកា និងប៉េរូ។ លោក Flick សម្តែងការខកដោយបាននិយាយថាខ្ញុំនៅតែគិតថា ខ្ញុំជាអ្នកចាត់ការត្រឹមត្រូវសម្រាប់ប្រទេសអាឡឺម៉ង់ ប៉ុន្តែដឹងពីរបៀបដែលអ្វីៗអាចផ្លាស់ប្តូរនៅក្នុងបាល់ទាត់អាជីព ហើយខ្ញុំមិនអាចមើលឃើញថានឹងទៅជាយ៉ាងណា

 ការខកចិត្តនេះ ប្រធានក្រុម Ilkay Gundogan បាននិយាយថាយើងមិនល្អគ្រប់គ្រាន់ទេនៅពេលនេះ វាជាថ្ងៃដ៏ជូរចត់មួយ យើងទាំងអស់គ្នាត្រូវសួរសំណួរដោយខ្លួនឯង ជាមួយគ្នានេះខ្សែបម្រើ Joshua Kimmich របស់ Bayern Munich បានបន្ថែមថាចំណុចសំខាន់គឺថា វាគឺជាការបរាជ័យដ៏ស័ក្តិសម។ យើងមិនមានអ្វីនាំមុខក្នុងតង់ទី២។ យើងពិតជាមិនបានលេងបានល្អទេចាប់តាំងពីការប្រកួត World Cup មក។ នេះត្រូវតែផ្តល់ឱ្យយើង ហើយ យើង ត្រូវ ចោទ សួរ ពី គុណភាព របស់ យើង

 អាឡឺម៉ង់ដែលជាម្ចាស់ផ្ទះ Euro 2024 ត្រូវទទួលក្រុមបារាំងក្នុងការប្រកួតមិត្តភាពនៅកីឡដ្ឋាន Signal Iduna Park របស់ក្លិបDortmund នៅរាត្រីថ្ងៃអង្គារ មុនពេលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃទី១៥ កញ្ញាខាងមុខ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print