គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១១ កញ្ញា បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ និងរងរបួស ១៩នាក់

ចែករំលែក៖

ភ្នំពេញ ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ របួសធ្ងន់ ១១នាក់ និងស្រាល ៨នាក់ ។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១១ ខែកញ្ញា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២៥នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១៤លើក មាន កត្តាល្បឿន ៣លើក មិនគោរពសិទ្ធ ៣លើក មិនប្រកាន់ស្តាំ ១លើក ប្រជែងគ្រោះថ្នាក់ ១លើក បត់គ្រោះថ្នាក់ ៤លើក និងកត្តាយាន ២លើក ។

សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីអាយុជីវិតខ្លួនឯង និងជីវិតអ្នកដទៃ សូមបើកបរ ប្រកបដោយការយោគយល់ អាព្យាស្រ័យ ឱ្យគ្នាទៅវិញទៅមក។ ថ្ងៃនេះថ្ងៃស្អែក គ្មានករណីគ្រោះថ្នាក់ចរាចរណ៍ ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print