ឃាត់ខ្លួនជនបរទេសម្នាក់ ដែលធ្វើសកម្មភាពដូរលុយ រួចបន្លំលួចលុយនៅតាមកន្លែងវីង ជាច្រើនកន្លែង

ចែករំលែក៖

ភ្នំពេញ៖ជនបរទេស ជាជនជាតិអីរ៉ាក់ ដែលល្បី និងជំនាញខាងបន្លំលួចលុយ នៅតាមវីង និង កន្លែងដូរ និងផ្ញើរលុយនៅក្នុងរាជធានីភ្នំពេញត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួន រួចប្រគល់ជូនសមត្ថកិច្ច ខណ្ឌទួលគោក ។

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលា ម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៣នេះបន្ទាប់ពីជននោះបានបន្តទៅបន្លំលួចលុយ នៅកន្លែងវីងមួយកន្លែងនៅផ្សារ៧មករា តាមផ្លូវលេខ ៦១៤ ក្នុងសង្កាត់បឹងកកក់ទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានអោយដឹងថា កាលពីវេលាថ្ងៃត្រង់ទី១០ខែកញ្ញា ឆ្នាំ ២០២៣ម្សិលមិញ ជនជាតិបរទេសរូបនោះ បាន យកប្រាក់ដុល្លារក្រដាស់១០០ដុល្លារ មួយចំនួនធ្វើជាទៅដូរយកប្រាក់ដុល្លារ ក្រដាស់១០០ ដែលមានលេខខាងចុងអក្សរ«s»  ហើយខណះនោះបានទាញលុយជនរងគ្រោះមកមើលនិង បានបន្លំលួចលុយ ពីកន្លែង វីង មួយកន្លែង នៅ ផ្សារ៧មករា យកលុយ បាន៥០០ ដុល្លារ ។លុះនៅវេលាថ្ងៃត្រង់ទី១១ខែកញ្ញា ឆ្នាំ២០២៣នេះ ជនរូបនោះ បានជិះម៉ូតូ កង់៣រួមជាមួយ ស្រ្តី ម្នាក់ បានធ្វើសកម្មភាព ធ្វើជាទៅដូរលុយ នៅកន្លែងវីងមួយកន្លែងទៀត នៅផ្សារ៧មករា  តាមផ្លូវលេខ៦១៤ ហើយ ត្រូវបានម្ចាស់សង្ស័យ  ទាក់ទង ទៅជនរងគ្រោះដែលជននោះបន្លំលួចលុយ កាលពីម្សិលមិញ មកមើលក៏ស្គាល់មុខ នាំគ្នា ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ច តែម្តង ។

គួរបញ្ជាក់ ជនបរទេសរូបនោះ បានធ្វើសកម្មភាពបន្លំលួចលុយ ដោយប្រើរូបភាព ដដែលៗធ្វើជាដូរលុយ  ហើយបន្លំលួចលុយ នៅកន្លែង ផ្ញើរប្រាក់និងដូរលុយ ជាច្រើនកន្លែង នៅក្នុងរាជធានីភ្នំពេញ រួមមានខណ្ឌមានជ័យ ខណ្ឌដង្កោជាដើម ។ទន្ទឹមនោះ រូបភាព ដែលជននោះបន្លំលួចលុយត្រូវបានជនរងគ្រោះបង្ហោះនៅក្នុងបណ្តាញសង្គមជាបន្តបន្ទាប់ ៕

បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលខណ្ឌទួលគោកឃាត់ខ្លួន និងសាកសួរកសាងសំណុំ​រឿង​ដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print