កីឡាករ Diogo Jota ស៊ុតបញ្ចូលទីបាន២គ្រាប់ជាមួយ Bruno Fernandes ក៏រកបាន១គ្រាប់ដែរ ខណៈដែលព័រទុយហ្គាល់បានផ្ដួល Luxembourg រហូតដល់៩ទល់០ដើម្បីរក្សាកំណត់ត្រាជម្រុះ១០០% ក្នុងការប្រកួតជម្រុះ Euro 2024 របស់ខ្លួន។ ដោយគ្មានកីឡាករ Cristiano Ronaldo ដែលត្រូវបានព្យួរនោះ ព័រទុយហ្គាល់បាននាំមុខ ៤–០ នៅតង់ទី១ ជាមួយនឹងគ្រាប់បាល់២គ្រាប់ពីGoncalo Inacio និង២គ្រាប់ទៀតពី Goncalo Ramos ។
ខ្សែបម្រើប្រយុទ្ធ Jota ធ្វើបានគ្រាប់ទី៥ ខណៈដែល Ricardo Horta រកបានគ្រាប់ទី៦ ហើយ Jota បន្ថែមគ្រាប់ទី៧។ ខ្សែបម្រើFernandes ដែលរកបានគ្រាប់ទី៨ និងអតីតកីឡាកររបស់ Chelsea ខ្សែប្រយុទ្ធ Joao Felix បានបន្ថែមគ្រាប់ទី៩នៅចុងម៉ោង។
ខ្សែបម្រើ Fernandes របស់ Manchester United បានបង្កើតគ្រាប់បាល់ដំបូង ដោយការបញ្ជូនបាល់ពីស្លាបស្តាំ ជាមួយនឹងការបញ្ជូនបាល់យ៉ាងល្អ ហើយក៏បានចូលរួមនៅក្នុងការស្វែងរកគ្រាប់បាល់ដែលជាគ្រាប់បាល់ទី៤ និងទី៥របស់ព័រទុយហ្គាល់ផងដែរ។
Bernardo Silva របស់ Manchester City បានបង្កើតឱកាសដោយបញ្ជូនបាល់ឲ្យខ្សែប្រយុទ្ធ Jota របស់ Liverpool ស៊ុតបញ្ចូលទីក្នុងតង់ទី១។ ជ័យជម្នះនេះមានន័យថា ព័រទុយហ្គាល់បានឈ្នះការប្រកួតជម្រុះ Euro 2024 ក្នុងពូល J ទាំងអស់របស់ពួកគេទាំង៦ប្រកួតចាប់តាំងពីលោក Roberto Martinez បានក្លាយជាគ្រូបង្វឹកក្នុងខែមករា នៅពេលដែលគាត់បានជំនួសតំណែងលោកFernando Santos ដែលបានលាលែងពីតំណែងបន្ទាប់ពីការបរាជ័យក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្ររបស់ព័រទុយហ្គាល់ក្រោមស្នាដៃក្រុមម៉ារ៉ុកក្នុងព្រឹត្តិការណ៍ World Cup ក្នុងប្រទេសកាតាកាលពីឆ្នាំ២០២២។
ក្រុមលេខ១ក្នុងពូល J ព័រទុយហ្គាល់ស៊ុតបញ្ចូលទីបាន២៤គ្រាប់ក្នុង៦ប្រកួតរបស់ខ្លួន ហើយមិនរបូតមួយគ្រាប់ឡើយដោយមាន១៨ពិន្ទុនៅក្នុងដៃពេញ។ ពួកគេនឹងមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួត Euro 2024 នៅរដូវក្តៅក្រោយនៅប្រទេសអាឡឺម៉ង់ជាមួយនឹងការប្រកួតចំនួន៣ដែលនៅសល់ ប្រសិនបើពួកគេឈ្នះនៅផ្ទះជាមួយក្រុមលេខ២ស្លូវ៉ាគីនៅថ្ងៃទី១៣ខែតុលា ហើយក្រុមចំណាត់ថ្នាក់លេខ៣ លុចសំបួរបរាជ័យក្នុងការឈ្នះក្រៅដីជាមួយអ៊ីស្លង់។
កាល ពី ព្រឹក ថ្ងៃ ចន្ទ ក្រុម អាយុ ក្រោម២១ឆ្នាំ របស់ លុចសំបួរក៏បានបរាជ័យផងដែរ ដោយ បាន ចាញ់ អង់គ្លេស ៣–០ ក្នុង ការប្រកួត ជម្រុះ ពានរង្វាន់ទ្វីប អឺរ៉ុប អាយុ ក្រោម២១ សម្រាប់ឆ្នាំ២០២៥ ៕ (រូបភាព ៖ BBC Sport)