ភ្នំពេញ ៖ ការគោរព ស្រឡាញ់ ប្រណិប័តន៍ ដឹងគុណ ដល់គ្រូបង្រៀនរបស់ខ្លួន ជាសីលធម៌ខ្ពស់ណាស់ បានបង្ហាញអំពី គុណធម៌ វប្បធម៌ ដ៏ផូរផង់របស់ ជាតិសាសន៍យើង ហើយក៏ជាអំពើល្អ សម្រាប់សង្គមជាតិ ខ្មែរស្រឡាញ់ខ្មែរ ដឹងគុណ ជានិច្ចដល់គ្រូបង្រៀន ស្មើនឹងគ្រូ១ថ្ងៃ គ្រូ១ជីវិត។
ជាក់ស្តែងនៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ សូមសរសើរលោក ញឹម សំអឿន អភិបាល នៃគណះអភិបាលខេត្តរតនគិរី បែកពីលោកគ្រូតាំងពីឆ្នាំ១៩៨៦ ក៏ឃើញគាត់មកធ្វើជា«សន្តិសុខ»សាលាឯកជន ចុះពីឡានមកគោរព ដឹងគុណ ។ រូបថត ៤សន្លឹកនេះ ជាសក្ខីភាព ដែលមានគុណតម្លៃ បំផុត នៅតែ មិនភ្លេចលោកគ្រូ របស់ខ្លួន ទោះបច្ចុប្បន្ន គាត់ចាស់ និងជាសន្តិសុខសាលាឯកជន ប្រឹងធ្វើការការងារដ៏ថ្លៃថ្នូរ ដើម្បីជីវភាពគ្រួសារ។
លោកអភិបាលខេត្តបាន មានប្រសាសន៍លើ Facebook ផ្លូវការថា ៖ មកយកកូនចេញពីសាលាបានជួបអតីតលោកគ្រូ ម៉ម ប៊ុណ្ណា បែកពីគាត់ក្រោយបាក់ឌុបឆ្នាំ 1986 ។ គាត់ឥឡូវជាសន្តិសុខប្រចាំសាលាមត្តេយ្យផារ៉ាហ្គន ។ សូមអរគុណលោកគ្រូដែលបានចងចាំខ្ញុំ ។ បានសេចក្តីថាខ្ញុំមិនចាស់ទេ ៕
ដោយ ៖ សុខ ខេមរា