ក្រុមអ្នកអភិរក្សសត្វព្រៃ រកឃើញកូនសត្វស្លាបកម្រចំនួន៤ក្បាល នៅដែនជម្រកសត្វព្រៃកែវសីមា

ចែករំលែក៖

ភ្នំពេញ​៖​ ដែនជម្រកនៃប្រភេទសត្វដែលរងការគំរាមកំហែងជាច្រើន កូនសត្វត្រយងយក្ស២ក្បាលដែលជាប្រភេទជិតផុតពូជ និង កូនសត្វក្រៀល២ក្បាលដែលជាប្រភេទកំពុងទទួលរងការគំរាមកំហែង ត្រូវបានប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា កាលពីពេលថ្មីៗនេះ ដោយក្រុមត្រួតពិនិត្យ និង តាមដានសត្វព្រៃមកពីអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS Cambodia) ។​ នេះបេី​យោងតាម​ប្រភពពីអង្គការ USAID -មរតកបៃតង បានឱ្យដឹងនៅថ្ងៃទី១២ ខែកញ្ញាម្សិលមិញនេះ​។

ប្រភពដដែលបញ្ជាក់ទៀតថា នៅក្នុងសម្បុករបស់សត្វត្រយងយក្ស ជាកូនសត្វត្រយងយក្ស ២ ក្បាល ដែលទំនងជាមានសុខភាពញាស់ធំធាត់ និង អាចហើរចេញពីសម្បុកបាននាពេលឆាប់ៗខាងមុខនេះ ខណៈកូនសត្វក្រៀលដែលទើបនឹងញាស់ចំនួន ២ក្បាល បានហើរចេញពីសម្បុករបស់ពួកវាដោយសុវត្ថិភាព។

អង្គការ USAID មរតកបៃតង កំពុងធ្វើការជាមួយដៃគូអភិរក្សរបស់យើង អង្គការ WCS ដើម្បីគាំទ្រកម្មវិធីការពារសម្បុកសត្វព្រៃ ដែលការពារសត្វស្លាប និង ជម្រករបស់ពួកគេ ។ ការរកឃើញទាំងពីរដ៏គួរឱ្យរំភើបនេះ បានជំរុញទឹកចិត្ត ក៏ដូចជាធ្វើឱ្យក្រុមអ្នកអភិរក្សសត្វព្រៃមានសង្ឃឹមយ៉ាងមុតមាំថា គេអាចការពារ និង រង់ចាំមើលការកើនឡើង នៃចំនួនសត្វព្រៃ ដែលរងការគំរាមកំហែងទាំងនេះបន្តទៀត ។

សត្វត្រយងយក្ស ឬប្រជាសហគមន៍ហៅថា ឪលើក ជាប្រភេទសត្វជិតផុតពូជបំផុតលើពិភពលោក កំពុងស្ថិតនៅក្នុងបញ្ជីក្រហម របស់អង្គការ IUCN ។ សត្វត្រយងយក្ស មានវត្តមានពេញមួយឆ្នាំ នៅប្រទេសកម្ពុជាយើង ភាគច្រើនគេឃើញនៅខេត្តព្រះវិហារ, មណ្ឌលគិរី, រតនគិរី, ក្រចេះ, ស្ទឹងត្រែង និង តំបន់មួយចំនួននៅខេត្តកោះកុង ច្រើនរស់នៅតំបន់ដាច់ស្រយាល តាមតំបន់ព្រៃល្បោះ តំបន់សើមក្នុងព្រៃល្បោះ និង តំបន់ដីសើម។

...

សត្វក្រៀល គឺជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេក្នុងចំណោមសត្វស្លាបទាំងអស់នៅលើពិភពលោក ហើយត្រូវបានគេចាត់ទុកថា ជាអម្បូរសត្វស្លាបដែលងាយនឹងទទួលរងគ្រោះថ្នាក់ ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print