អនុប្រធានគណៈកម្មាធិការអនុសាខា​ខណ្ឌទួលគោក បានចុះអប់រំផ្សព្វផ្សាយពីសុខភាពមាតា​ ទារក​ និងកុមារ​ ជូនដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូច ចំនួន៣៥នាក់ រស់នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី​ ១៣ ខែ កញ្ញា ឆ្នាំ ២០២៣នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ, ក្រុមការងារអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គមសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ លោកស្រី ហង្ស ណាវី ប្រធានការិយាល័យសុខភាព និងជានាយិកាអគារផ្កាម្លិះ ព្រមទាំងមានការអញ្ជេីញចូលរួមពីលោក ញុិល លាង អនុប្រធានគណៈកម្មាធិការអនុសាខា​ខណ្ឌទួលគោក បានចុះអប់រំផ្សព្វផ្សាយពីសុខភាពមាតា​ ទារក​ និងកុមារ​ ជូនដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូច ចំនួន៣៥នាក់ រស់នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។

គោលបំណងនៃការចុះអប់រំផ្សព្វផ្សាយជូនដល់ស្ត្រីមានផ្ទៃពោះនេះ​ គឺដេីម្បីលេីកកម្ពស់សុខភាពស្ត្រី​ និងកុមារ​ នៅក្នុងសហគមន៍​ សំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់​ និងមរណភាពរបស់មាតា​ ទារក​ ក្នុងអំឡុងពេលពពោះ​ និងសម្រាល ។

ក្រុមការងារបានលេីកយកប្រធានបទសំខាន់ៗមកបង្ហាញរួមមាន៖

១.​ ការថែរក្សាសុខភាពសម្រាប់ស្ត្រីពេលមានផ្ទៃពោះ

២.​ ប្រការត្រូវជៀសវាងសម្រាប់ស្រ្តីមានផ្ទៃពោះ

៣.​ ប្រភេទអាហារដែលល្អសម្រាប់ស្ត្រីមានផ្ទៃពោះ

៤.​ សារៈសំខាន់នៃទឹកដោះដំបូងសម្រាប់ទារកទើបនឹងកើត 

៥.​ របៀបរៀបចំអាហារបន្ថែមសម្រាប់កុមារតូចៗពីអាយុ ៦ខែ ទៅ ១២ខែ​ ។

ក្រៅពីប្រធានបទខាងលេី ក្រុមការងារក៏បានចែករំលែកអំពីជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ ក្នុងគោលបំណងដូចខាងក្រោម៖ 

១.បង្កើនសមត្ថភាព និងការយល់ដឹងរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសស្ត្រី អំពីជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ និងផលប៉ះពាល់ដែលបណ្តាលមកពីជំងឺនេះ ដើម្បីបន្តអប់រំផ្សព្វផ្សាយដល់ស្រ្តីដែលមានអាយុចន្លោះពី ៣០-៤៩ឆ្នាំ ទៅពិនិត្យនិងព្យាបាលជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់។

២. ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយអត្រាមរណភាពមាតា ស្រ្តី ទៅនឹងបញ្ហា ប្រឈមនៃជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ ដែលកំពុងតែកើនឡើងនៅក្នុងប្រទេសកម្ពុជា។

៣. ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការរួមចំណែកកាត់ បន្ថយអត្រាមរណៈរបស់មាតា និងស្រ្តី ឱ្យធ្លាក់ចុះទាបកម្រិតអប្បរមាបំផុត តាមរយៈការអប់រំផ្សព្វផ្សាយតាមសហគមន៍ឱ្យយកចិត្តទុកដាក់គាំពារដល់សុខភាពស្រ្តីជាមាតា និងសុខភាពបន្តពូជរបស់យុវវ័យ រួមទាំងការទៅពិនិត្យនិងព្យាបាលជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ឱ្យបានទាន់ពេលវេលា។

៤. ផ្សព្វផ្សាយជូនបងប្អូនជនរួមជាតិ ពីវិធីសាស្រ្តជំនាញមានវិជ្ជាជីវៈក្នុងការពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ អាហារូបត្ថម្ភ ដើម្បីសុខុមាលភាពរបស់ប្រជាជន​ ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print