នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនក្រុមជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពលួច ​ (ម៉ូតូម៉ាក HONDA Beat ) នៅក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវកំលាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពជាក់ស្តែងលួច (ម៉ូតូម៉ាក HONDA Beat ) នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៩:០០នាទី នៅត្រង់ចំណុច ក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

-ជនរងគ្រោះឈ្មោះ ធី ស្រីនីត ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិកណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

-ជនសង្ស័យឈ្មោះ ចាន់ វ៉ាន់ឌី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម មានទីលំនៅ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ឃាត់ខ្លួន មានសារធាតុញៀន) ។
*សម្ភារៈបាត់បង់ :
-ម៉ូតូ០១គ្រឿង ម៉ាកHONDA BEAT ពណ៌ខៀវ ពាក់ស្លាកលេខ រតនៈគីរី ១S ៩៣ ១១ ។
*វត្ថុតាងដកហូត :
– ម៉ូតូ០១គ្រឿង ម៉ាកHONDA TODAY ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ១GU ៥៤ ៣៥ ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើជនរងគ្រោះបានជិះម៉ូតូម៉ាកHONDA BEAT មកពីផ្សាររួចហើយបានយកបញ្ឈរទុកនៅក្បែរបន្ទប់ជួលដោយបានចាក់សោរត្រឹមត្រូវ នៅចំណុចក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពេលទុករួចហើយក៏ឡើងទៅជាន់លើបាត់ទៅ បន្ទាប់មកស្រាប់តែមានជនសង្ស័យ០២នាក់បានមកធ្វើសកម្មភាពលួចកាច់កម៉ូតូនោះយកទៅបានសម្រេចរួចគេចខ្លួនបាត់។ លុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ទើបជនរងបានឡើងមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ ក្រោយពីទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះកម្លាំងជំនាញខណ្ឌប៉ុស្ដិ៍បានបើកការស្រាវកំណត់មុខសញ្ញារហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ចាន់ វ៉ាន់ឌី រួមទាំងវត្ថុតាងដែលជាមធ្យោបាយធ្វើសកម្មភាពនៅត្រង់ចំណុចក្រុមទី៥ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៣:០០ នាទី យកមកប៉ុស្ដិ៍ច្រាំងចំរេះទី២ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ។

...

បច្ចុប្បន្នកម្លាំងជំនាញខណ្ឌប៉ុស្ដិ៍កំពុងស្រាវជ្រាវរកបក្ខពួកបន្ថែមទៀតដែលរត់គេចខ្លួនដើម្បីចាត់ការតាមនីតិវិធីបន្ត៕ដោយ៖ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print