អធិការដ្ឋាននគរបាលខណ្ឌ​ ៧មករា​ ករណី​សិស្ស​ស្រីៗ​រៀននៅថ្នាក់ទី៧ នៃវិទ្យាល័យបាក់ទូក​ ដែលប្រើហិង្សា​លើកសិស្សផ្សេងទៀត​ កម្លាំងជំនាញ​កំពុង​ចុះស្រាវជ្រាវ​ហើយ!

ចែករំលែក៖

ភ្នំពេញ​៖​ បន្ទាប់ពី​អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក​បានបង្ហោះតៗគ្នា​ ជុំវិញករណីសិស្ស​ស្រីៗ​ប្រមាណជា​ ៤ទៅ៥នាក់​រៀននៅថ្នាក់ទី៧ នៃវិទ្យាល័យបាក់ទូក​ ដែលបានប្រើហិង្សា​(ទះ​កំភ្លៀង)លើកសិស្ស២នាក់​ រហូតផ្ទុះការរិះគន់ពេញបណ្ដាញសង្គម​ ពេលនេះកម្លាំងជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា​ កំពុង​ធ្វេីការស្រាវជ្រាវ​ហើយ! ដេីម្បី​នាំខ្លួនយកមកសាកសួរ​តាមនីតិវិធី។

សូមជម្រាបជូនថា​ យោង​តាម​រយៈ​រូបភាព​វីដេអូ​ឃ្លីប​មួយ​បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុក​យ៉ាងដូច្នេះ​ថា៖​ ពួកក្មេងទំនើងរៀនថ្នាក់ទី៧ នៅសាលាវិទ្យាល័យបាក់ទូក ប៉ុន្មានអ្នកក្នុងរូបថតនឹងបានវៃព្រួតក្មួយខ្ញុំ៧-៨នាក់ ហើយថតវីដេអូ ថតរូបចឹងៗផុសរូបទៀត ហើយគម្រាមគ្នា(តែចូលរៀនវាឃើញវាវ៉ៃ) ហេីយរឿងនេះ​ បានកេីតឡេីង​១ខែហើយ​គ្នាខ្លាចគ្នាអត់ហ៊ានប្រាប់អ្នកផ្ទះទេ រហូតដល់ថ្ងៃនេះម៉ាក់គាត់ឆែកទូរស័ព្ទបានឃើញគាត់Saveទុកក្នុងទូរស័ព្ទ ដោយសារការគម្រាម គាត់សុខចិត្ដអត់ចូលសាលាជិត១ខែ។

ប្រភពដដែលបន្តថា​ រហូតដល់គ្រូCall​ មកប្រាប់ម៉ាក់ប៉ាខ្ញុំ ហើយក្នុងវីដេអូនឹងពួកក្មេងទំនើងប៉ុន្មានអ្នកនឹងបានបបួលក្មួយស្រីខ្ញុំឱ្យឡើងទៅអគារស្ងាត់ដើម្បីព្រួតគ្នាវ៉ៃ 🙂🙂 ឥឡូវគ្នាមានសម្ពាធណាស់ ខ្លាចរហូតចង់កើតជំងឺបាក់ទឹកចិត្ដហើយ អត់ហ៊ានចូលរៀនទេ🙂បងប្អូនមើលរូបនឹងវីដេអូនឹងហើយជួយគិតមើលថាក្រុមក្មេងទំនើងនឹងសាហាវពិនណា ជួយគ្នាShareឱ្យគ្រួសារគាត់បានឃើញផង (ប្អូនគេប្អូនយើង)។

បន្ថែមពីនេះ​ ហ្វេសប៊ុក​ខាងលេីនេះ​ ក៏បាន​ស្នេីសុំទៅឱ្យស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ជួយនាំប្អូនៗប៉ុន្មាននាក់ទៅអប់រំផង.ឥឡូវក្មួយស្រីខ្ញុំវាមានជំងឺបាក់ទឹកចិត្ត មិនចង់ទៅរៀនហើយ មិនមាត់មិនកដាក់គ្រួសារគាត់ទេ.សូមឱ្យគ្រួសារផ្សេងៗប្រុងប្រយ័ត្នកូនទៅរៀនមានគេវ៉ៃហើយវាមានសម្ពាធបាក់ទឹកចិត្ត។សូមជួយមើលកូនៗឱ្យប្រុងប្រយ័ត្នផង សុំបងប្អូនពួកម៉ាកជួយស៊ែរមួយឱ្យគាត់ដឹងផង។

...

ដោយឡែក​ជុំវិញករណីនេះដែរ​ អង្គភាពកាសែតនគរវត្ត​ និងគេហទំព័រ​នគរដ្រេហ្គន​ នៅព្រឹក​ថ្ងៃ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានទំនាក់ទំនងតាមទូរស័ព្ទ​ និងប្រព័ន្ធ​សង្គម​តេឡេ​ក្រាម​ទៅ​មន្រ្តីជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌ​៧មករា​ បានបញ្ជាក់ថា​ បច្ចុប្បន្ន​កម្លាំងជំនាញ​ កំពុង​ធ្វេីការស្រាវជ្រាវ​ហើយ! ដេីម្បី​នាំខ្លួនយកមកសាកសួរ​តាមនីតិវិធី៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print