អាកាសយានិកម្នាក់របស់រុស្ស៊ីដឹកមនុស្ស១០នាក់បានបាត់ខ្លួននៅតំបន់ Irkutsk ពេលដែលចូលរួមនៅក្នុងសកម្មភាពពន្លត់ភ្លើងឆេះព្រៃ។
សារព័ត៌មាន RT បានផ្សាយនៅថ្ងៃទី១ ខែកក្កដា ថា យន្តហោះ IL-76 បានបាត់ទំនាក់ទំនងក្នុងពេលកំពុងតែពន្លត់អគ្គិភ័យពីកម្ពស់ ៣.០០០ម៉ែត្រ នៅជិតទីក្រុង Irkutsk ។ ក្រសួងគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ីបានសម្រេចបញ្ចូនក្រុមជួយសង្គ្រោះ ១០០នាក់លោតឆត្រចូលទៅតំបន់ព្រៃដែលយន្តហោះបាត់ខ្លួនស្វែងរកមនុស្ស ១០នាក់លើយន្តហោះនោះ។
សារព័ត៌មាន RIA Novosti របស់រុស្ស៊ីបានដកស្រង់សម្តីប្រធានក្រុមគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ីឲ្យដឹងថា «ការបាត់ទំនាក់ទំនងជាមួយអាកាសយានិកពេលហោះហើរនៅក្នុងតំបន់ព្រៃ Kachug ជាកន្លែងដែលមានផ្សេងខ្លាំងបង្ករឡើងដោយភ្លើងឆេះព្រៃ»។
ប្រភពព័ត៌មានបានឲ្យដឹងថា អាកាសយានិកដែលបើកយន្តហោះពន្លត់អគ្គិភ័យនោះមានបទពិសោធជាច្រើនឆ្នាំក្នុងការពន្លត់អគ្គិភ័យ ដឹកជិញ្ជូន និងជួយសង្គ្រោះ។
យន្តហោះ IL 76 បានរហ័សនាមថា ជាប្រភេទយន្តហោះពន្លត់អគ្គិភ័យធំបំផុតលើពិភពលោក ដោយអាចនាំទឹកទៅរហូតដល់ទៅ ៤២តោនទៅពន្លត់តាមគោលដៅ៕
ប្រែសម្រួល៖ ម៉ែវ សាធី