វេទិការពិគ្រោះយោបល់ប្រជាពលរដ្ឋ១៦នាក់សំណូមពរដោះស្រាយសិប្បកម្មទឹកស៊ីអ៊ីវកណ្តាលក្រុងធុមក្លិនស្អុយនិងក្មេងទំនើង រួមទាំងបទល្មើសគ្រឿងញៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ វេទិការពិគ្រោះយោបល់ប្រជាពលរដ្ឋ១៦នាក់សំណូនមពរឲ្យមានដំណោះស្រាយសិប្បកម្មទឹកស៊ីអ៊ីវកណ្តាលក្រុងធុមក្លិនស្អុយនិងវិធានការសម្រាប់ក្មេងទំនើងរួមទាំងបទល្មើសគ្រឿងញៀនដែលត្រូវបានលើកឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នៅវត្តសុម៉ាធិផល សង្កាត់អូរអំពិល ក្រុងសិរីសោភ័ណ ។
ក្នុងវេទិការពិគ្រោះយោបល់ប្រជាពលរដ្ឋចំនួន១៦នាក់បានលើកឡើងក្នុងវេទធិការនោះរួមមានសំណូមពររកដំណោះស្រាយមាន១.ក្រោយសណ្ឋាគាររ៉ុងរឿងស្ថិតភូមិគោកដ្ឋានមានសិប្បកម្មទឹកស៊ីអ៊ីវ១កន្លែងកណ្តាលក្រុងសិរីសោភ័ណមានក្លិនស្អុយប៉ះពាល់បរិស្ថានអាចប្រឈមសុខភាព ២.មាតាបីតាសាលាអនុវិទ្យាល័យអូរអំបិលសុំសមត្តកិច្ចមានចំណាត់ការចំពោះក្មេងស្ទាវចូលសាលាពេលយប់បំផ្លាញកៅអ៊ីអង្គុយលេង ៣.សុំអោយមានចំណាត់ការចំពោះយុវជនដែលមានឯកសណ្ឋានសិស្សជួបជុំគ្នាជក់បារី សុំអោយលោកគ្រូ.អ្នកគ្រូអប់រំសុំកំអោយកើតមាន ៤.សុំមានវិធានការទប់ស្កាត់អោយបានចំពោះក្មេងទំនើងដែលមានជាក្រុងធ្វើសកម្មភាពកាប់ចាក់គ្នា ៥.សុំទប់ស្កាត់អោយបានចំពោះបទល្មើសគ្រឿងញៀនអ្នកប្រើប្រាស់ជាអ្នករងគ្រោះត្រូវលុបបំបាត់អោយបានអ្នកជួញដូរនិងចែកចាយ ៧.សុំអោយអាជ្ញាធរក្រុងជួយដោះស្រាយបង្គោលភ្លើងតាមដងផ្លូវជាប់មាត់ស្ទឹងដែលកំពុងមានរញ៉េរញ៉ៃអាចប្រឈមគ្រោះថ្នាក់គ្រប់ពេល ៨.សុំអោយអាជ្ញាធរក្រុងជួយកសាងរឬជួសជុលផ្លូវដែលកំពុងជួបការលំបាកនៅរដូវវស្សា៤ទៅ៥ខ្សែនៅសង្កាត់អូរអំបិលដែលបានស្នើសុំ។
លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានលើកឡើងថា ៖អ្វីដែលជាសំណូមបងប្អូនប្រជាពលរដ្ឋដូចជាសិប្បកម្មទឹកស៊ីអ៊ីវជៈក្លិនស្អុយនិងសុំអោយមន្ត្រីជំនាញចុះពិនិត្យមើលសិន និងមង្គោលភ្លើងតាមដងស្ទឹងរដ្ឋបាលក្រុងបានស្នើសុំគ្រោងដាក់នៅរដូវប្រាំង និងក្មេងទំនើងវិញរយៈពេលនេះសមត្តកិច្ចបានខិតខំប្រឹងប្រែងបានបង្ក្រាបឃាត់បានជាបន្តបន្ទាប់ហើយនិងមានវិធានការតាមច្បាប់បទល្មើសគ្រឿងញៀនសុំអោយសមត្តកិច្ចដែលចូលរួមពេលស្តាប់ហើយត្រូវមានវិធានការបញ្ហាផ្លូវដែលស្នើសុំក្រុងនិងអោយស្ថាប័នជំនាញចុះពិនិត្យនិងសិក្សាមើលតើត្រូវជួសជុលរឺត្រូវកសាងឡើងវិញពេលក្រុងសិរីសោភ័ណកំពុងកសាងផ្លូវបេតុងនិងដាក់លូរំដោះទឹកការពារលិចលង់អ្វីដែលសំណូមពររដ្ឋបាលសាលាក្រុងកត់ត្រាទុកអនុវត្តជាបណ្តើរៗ៕ ដោយ៖វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print