ក្នុងអំឡុងពេលនៃការជួយសង្គ្រោះការរញ្ជួយដីថ្មីបានកើតឡើង អ្នកជួយសង្គ្រោះត្រូវជម្លៀសចេញ

ចែករំលែក៖

វីដេអូបង្ហាញពីក្រុមអ្នកជួយសង្គ្រោះពីការរញ្ជួយដីនៅប្រទេសម៉ារ៉ុកត្រូវបានជម្លៀសចេញជាបន្ទាន់ បន្ទាប់ពីមានការរញ្ជួយដីថ្មីកើតឡើង ។ គ្រោះរញ្ជួយដីខាងលើបានកើតឡើងកាលពីថ្ងៃទី១៤ ខែកញ្ញា ក្នុងខេត្ត Al Haouz។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានដកស្រង់ទិន្នន័យពីអាជ្ញាធរម៉ារ៉ុកបញ្ជាក់ថា គ្រោះរញ្ជួយដីនៅម៉ារ៉ុកបានសម្លាប់មនុស្សជាង ២៩០០ នាក់ និងរបួសជិត ៥.៧០០ នាក់ ។ ក្រុមអ្នកជួយសង្គ្រោះនៅតែធ្វើការដើម្បីជម្នះផលវិបាកនៃគ្រោះមហន្តរាយនេះ។
នៅថ្ងៃទី 14 ខែកញ្ញា ព្រះមហាក្សត្រនៃប្រទេសម៉ារ៉ុក ព្រះអង្គ Mohammed VI បានដឹកនាំកិច្ចប្រជុំឆ្លើយតបបន្ទាន់មួយ។ បន្ទាប់ពីកិច្ចប្រជុំ មន្ត្រីបាននិយាយថា ពួកគេនឹងជួយប្រជាជនក្នុងការសាងសង់ផ្ទះប្រមាណ ៥០.០០០ ខ្នង៕ ដោយធីរីណា

...

រូប​ថត​: the guardian

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print