សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ៥ពាន់ដុល្លារអាមេរិក ក្នុងការថែទាំសត្វដំរី

ចែករំលែក៖

ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ​ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ​ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមព្រះរាជតម្រិៈទុកដាក់អំពីការអភិរក្សសត្វកម្រផ្សេងៗ ក្នុងព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជអំណោយជាព្រះរាជទ្រព្យដ៏ថ្លៃថ្លាចំនួន ៥ពាន់ដុល្លារអាមេរិក ជូនសមាគមអភិរក្សដំរី អៃរាវត្តា សម្រាប់ជាវិភាគទានក្នុង​សកម្មភាពអភិរក្ស​សត្វដំរីនៅកម្ពុជា។

គួររម្លឹកថា ក្រសួងបរិស្ថាន​ កាលពីដើមឆ្នាំទៅមិញបានប្រកាសបន្តគាំទ្រសមាគម​អភិរក្សដំរីអៃរាវត្តា Airavata Elephant Foundation ក្នុងការចូលរួមការពារ​ និងអភិរក្សសត្វដំរី ដែលជាសត្វកម្រ ​និងជិតផុតពូជ។

ក្រសួងបរិស្ថាន​ បានគាំទ្រការអភិរក្សដំរីនៅកម្ពុជាដោយបានប្រគល់ថវិកាមូលនិធិបរិស្ថាន និងសង្គមជូនទៅ «សមាគមអភិរក្សដំរីអៃរាវត្តា»។ សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា​ដែល​មានទីតាំងក្នុងខេត្តរតនគីរី​ ជាមជ្ឈមណ្ឌលបង្កាត់ពូជដំរី ​ដើម្បីធ្វើការអភិរក្ស និងបង្កើនចំនួនដំរីនៅកម្ពុជា៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print