យានអវកាសរុស្ស៊ីបានបញ្ជូន អវកាសយានិក៣រូបឡើងទៅកាន់ស្ថានីយ ISS

ចែករំលែក៖

យានអវកាស Soyuz MS-24 បានតភ្ជាប់ជាមួយស្ថានីយអវកាសអន្តរជាតិ នៅវេលាម៉ោង១និង ៥៣នាទី ថ្ងៃទី១៦ខែកញ្ញា ក្នុងកម្ពស់៤១៨គីឡូម៉ែត្រពីផែនដី ។

អវកាសយានិករុស្ស៉ី២រូបនិងអវកាសយានិក១រូបមកពីសហរដ្ឋអាមេរិកបានធ្វើដំណើររួមគ្នាឡើងទៅដល់ស្ថានីយអវកាសអន្តរជាតិ (ISS) ក្រោយជិះយានអវកាសចាកចេញពីមជ្ឈមណ្ឌល Baikonur Cosmodrome នៅប្រទេសកាហ្សាក់ស្ថាន ចំពោះមុខភាពតានតឹងរវាងទីក្រុងមូស្គូនឹងទីក្រុងវ៉ាស៉ីនតោនជុំវិញវិបត្តិសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន។
ទីភ្នាក់ងារអវកាសរុស្ស៉ី Roscosmos បានប្រកាសថា អវកាសយានិករុស្ស៉ី លោក អូឡិច កូណូណេនកូ (Oleg Kononenko) និងលោក នីកូឡៃ ឈូប (Nikolai Chub) ព្រមទាំងអវកាសយានិកអាមេរិក លោកស្រី ឡូរ៉ាល អូហារ៉ា (Loral O’Hara) បានចាកចេញពីផ្ទៃផែនដីកាលពីវេលាយប់ជ្រៅថ្ងៃសុក្រសប្តាហ៍នេះ តាមរយៈយានអវកាស Soyuz MS-24 ហើយរយៈពេលប្រមាណជា៣ម៉ោងក្រោយមក ពួកគេក៏បានទៅដល់ស្ថានីយអវកាសអន្តរជាតិ។
នៅឯស្ថានីយអវកាស ISS អ្នកទាំង៣នឹងចូលរួមជាមួយអវកាសយានិករុស្ស៉ី៣នាក់ទៀត ព្រមទាំងអវកាសយានិកអាមេរិក២នាក់និងជប៉ុនម្នាក់ រួមជាមួយអវកាសយានិកម្នាក់ទៀត ដែលជាតំណាងរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប។ ស្ថានីយ ISS នៅបន្តជាកន្លែងដ៏កម្រមួយ សម្រាប់កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកនឹងរុស្ស៉ី ដែលបានមើលឃើញទំនាក់ទំនងធ្លាក់ចុះដុនដាបជាខ្លាំង បន្ទាប់ពីទីក្រុងមូស្គូ បានចាប់ផ្តើមធ្វើសង្រ្គាមឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២៕ ដោយធីរីណា

...

រូប​ថត​: vnexpress.net

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print