ស្វែងយល់ អំពី អាថ៏កំបាំងនៃភាពកម្សោយការស្តាប់!

ចែករំលែក៖

ភ្នំពេញ : ការបាត់បង់ការស្តាប់ វាបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សយើង ជាពិសេសចំពោះការប្រាស្រ័យទាក់ទងគ្នា និងអាចនាំទៅរកភាពឯកោនៅក្នុងសង្គម បាក់ទឹកចិត្ត និងការព្រួយបារម្ភ។

ការបាត់បង់ការស្តាប់មានទំនាក់ទំនងនឹងបញ្ហាសុខភាពជាច្រើន រួមមានដូចជា៖

១- ចំពោះទារក៖
– ម្តាយកើតស្អូចកំឡុងពេលមានផ្ទៃពោះ
– ម្តាយកើតអ៊ុតស្វាយពេលពរពោះ
– ម្តាយកើតកញ្ជ្រិលពេលពរពោះ
– ម្តាយប្រើថ្នាំផ្សះ cytotoxicity
– កើតមកមិនគ្រប់ខែ
– កើតមកមិនគ្រប់គីឡូ
– កើតមកសំបុរពណ៌លឿង
– កង្វះអុកស៊ីសែន សំបុរស្វាយ រឺខៀវ

២- ចំពោះកុមារ៖
– រលាកត្រចៀករ៉ាំរ៉ៃ
– កញ្ជ្រិល ក្រឡទែន
– ក្រអូមមាត់ឆែប អូទីស្សឹម
– រើម ស្អូច អ៊ុតស្វាយ
– រលាកច្រមុះអាល់ឡែកស៊ី
– ផ្តាសាយធំញឹកញាប់
– យឺតយ៉ាវក្នុងការនិយាយ
– យឺតការទំនាក់ទំនង

៣- មនុស្សធំ៖
– ជំងឺរើម ក្រឡទែន
– គ្រុនចាញ់ របេង
– ប៉ះទង្គិចក្បាល ត្រចៀក
– ប្រើប្រាស់ថ្នាំព្យាបាលច្រើន
– ធ្វើការកន្លែងមានសំលេងខ្លាំង
– រលាកស្រោមខួរក្បាល
– ផ្តាសាយធំ អាឡែកស៊ីច្រមុះ
– រលាកប្រអប់ឆ្អឹងមុខ

៤- មនុស្សចាស់៖
– លើសសម្ពាធឈាម
– គ្រុនចាញ់ របេង
– ជំងឺទឹកនោមផ្អែម
– ជំងឺបេះដូង មហារីក
– កង្វះអាហាររូបត្ថម្ភ
– វ័យលើសពី៦០ឆ្នាំ អមនឹងជំងឺប្រចាំកាយ
– ជំងឺតំរង់នោម សន្លាក់
– ការប្រើប្រាស់ថ្នាំ

អាស្រ័យដូចបានជំរាបជូនខាងលើនេះ សូមអស់លោក លោកស្រី ដែលមានបញ្ហាកម្សោយការស្តាប់ សូមអញ្ជើញមកមន្ទីរពេទ្យកាល់ម៉ែត ផ្នែកត្រចៀក ច្រមុះ និងបំពង់ក ដើម្បីពិនិត្យ និងវាយតំលៃកំរិតនៃការបាត់បង់ការស្តាប់ជាមួយក្រុមគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ ដើម្បីទទួលបាននូវការព្យាបាល និងស្តារឡើងវិញនូវការស្តាប់របស់លោក លោកស្រី ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print