ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៩៨នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២៨ករណីទូទាំងប្រទេសថ្ងៃទី១៦ កញ្ញា ម្សិលមិញ​!

ចែករំលែក៖

ភ្នំពេញ៖ សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ខណៈ​ជនសង្ស័យចំនួន ៩៨នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៨ករណី ទូទាំងប្រទេសកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ។

ក្នុងចំណោមជនសង្ស័យចំនួន ៩៨នាក់ រួមមាន៖ ជួញដូរ ១ករណី ឃាត់ ១នាក់ (ស្រី ០នាក់)។​ ដឹកជញ្ជូន រក្សាទុក ១៧ករណី ឃាត់ ៤៥នាក់ (ស្រី ២នាក់)។​ ប្រើប្រាស់ ១០ករណី ឃាត់ ៥២នាក់ (ស្រី ១នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៦ ខែកញ្ញា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ១៥៧,៨៤ក្រាម និង២៥កញ្ចប់តូច។​ និងកេតាមីន (Ke) ស្មេីនិង​ ១០០២,៩០ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៧អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ១៣អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ៤អង្គភាព​មានដូចខាងក្រោម​៖

*១ / កម្លាំង​នគរបាល​មន្ទីរ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ២០នាក់ ចាប់យក Ice ៤០,៨៦ក្រាម។
*២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១២នាក់។
*៣ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
*៤ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,២២ក្រាម។
*៥ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យក Ice ០,៦៦ក្រាម។
*៦ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ៧នាក់ ចាប់យក Ice ៥កញ្ចប់តូច។
*៧ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៥,២១ក្រាម។
*៨ / មណ្ឌលគីរី៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
*៩ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យក Ice ៣,៣៣ក្រាម។
*១០ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៧នាក់ ស្រី ១នាក់។
*១១ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យក Ice ២,៧១ក្រាម។
*១២ / ស្វាយរៀង៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យក Ice ១២កញ្ចប់តូច។
*១៣ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៨កញ្ចប់តូច។

...

ដោយ​ឡែក​កងរាជអាវុធហត្ថ ៖ ៤អង្គភាព
*១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ៧នាក់ ចាប់យក Ice ៣៥,៨១ក្រាម។
*២ / កំពត៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក Ice ២,១៩ក្រាម។
*៣ / ព្រះសីហនុ៖ រក្សាទុក ២ករណី ឃាត់ ៨នាក់ ចាប់យក Ice ១,១៥ក្រាម។
*៤ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៦៥,៧០ក្រាម និង Ke ១០០២,៩០ក្រាម៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print