Update៖ ចាប់បានហើយកូនសេកដែលទាញកាំបិតកាប់លោកសង្ឃមួយអង្គរបួសធ្ងន់ បន្ទាប់ពីគេចខ្លួនបានមួយថ្ងៃ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្រោយពីមានបទបញ្ជាលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ លោកវរៈសេនីយ៍ទោ ជឹម រីណា អធិការស្តីទីនគរបាលស្រុកស្ទោង បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ទ្រា និងប៉ុស្តិ៍កំពង់ចិនជើង រួមទាំងកម្លាំងប្រជាការពារ បង្រ្កាបឃាត់ខ្លួនបានជន សង្ស័យម្នាក់ ពីបទករណីហិង្សាដោយចេតនា។

គួររំលឹកថា នៅម៉ោងប្រមាណ២៣និង៥៥នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣វេលាម៉ោង២៣និង៥៥នាទី នៅចំនុចវត្តស្ពឺជើង ស្ថិតនៅភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ មានអំពើហិង្សាមួយបង្កឡើងដោយជនសង្ស័យឈ្មោះ មី ម៉ៃ ភេទប្រុស មានមុខរបរជាកូនសិស្សលោក អាយុ២០ឆ្នាំ ស្នាក់ក្នុងវត្តស្ពឺជើង ក្នុងភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ  ស្រុកកំណើតនៅភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង  ខេត្តកំពង់ធំ បានយកកាំបិតកាប់នឹងទៅលើជនរងគ្រោះឈ្មោះ ផាន សុភាក់ ភេទប្រុស ជាព្រះសង្ឃ  អាយុ៣២ ឆ្នាំ គង់នៅក្នុងវត្តស្ពឺជើង ស្ថិតនៅក្នុងទីតាំងភូមិ/ឃុំ ខាងលើបណ្ដាលឲ្យរងរបួសធ្ងន់។

ប្រភពសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា មូលហេតុជន សង្ស័យមានជម្លោះពាក្យសំដីជាមួយជនរងគ្រោះទើបបណ្តាលឲ្យកើតហិង្សាតែម្តង។ ប្រភពដដែលបន្តថាករណីនេះសមត្ថកិច្ចកិច្ច បានចុះទៅដល់កន្លែងកើត ហេតុពិនិត្យ ជាក់ស្តែងក្នុងនោះជនរងគ្រោះរបួសធ្ងន់ធ្ង ៤កន្លែង និងបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់។

...

លុះដល់ព្រឹកថ្ងៃទី១៨កញ្ញា២០២៣ វេលាម៉ោង៧និង ៥០នាទី ទើបឈានដល់ការបង្រ្កាបឃាត់ជនសង្ស័យបាន នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិស្លា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print