កងរាជអាវុធហត្ថខេត្តកំពង់ចាមបង្រ្កាបករណីលេងល្បែងស៊ីសងខុសច្បាប់(លេងបៀភ្នាល់ដាក់ប្រាក់)

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ដោយបានទទួលបទបញ្ជាដ៏ម៉ឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលនិតិវិធីពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម ។ នៅវេលាម៉ោង ១៥.២០ នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កំលាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡេង សុខា នាយការិយាល័យព្រហ្មទណ្ឌ បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងខុសច្បាប់ ( លេងបៀភ្នាល់ដាក់ប្រាក់ ) នៅចំណុចភូមិសាមគ្គី ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ជាលទ្ធផល កំលាំងជំនាញបានឃាត់ខ្លួនបានជនសង្ស័យសរុប ចំនួន ១០ នាក់ និងចាប់យកវត្ថុតាងរួមមាន : បៀសំរាប់លេងចំនួន ០២ ហ៊ូ . ម៉ូតូ០៦ គ្រឿង .ប្រាក់រៀលចំនួន ៣៣,៥៥០០ រៀល

ចំពោះ ជនសង្ស័យ និងវត្ថុតាង កំលាំងជំនាញ បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕ដោយ៖ វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print